Banner KNP Detail Top

ដំរីព្រៃញីមួយក្បាល សង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ច្រាំងភ្នំងាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ដំរីព្រៃញីមួយក្បាល សង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ច្រាំងភ្នំងាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចឱ្យដឹងថា ក្រោយពីពលរដ្ឋប្រទះឃើញសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុនៅ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយ កម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារ អង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នងមូលដ្ឋាន ដែលមានសមាសភាពចូលរួមសរុបចំនួន ២៧នាក់ស្រី០១នាក់ ។
ដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ច្រាំងភ្នំងាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីស្លាប់ជាប់អូរ ដែលមានភិនភាគហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្ម ពេលដល់ទីតាំងកើតហេតុក្រុមការងារបានធ្វើការវាស់វែងសត្វដំរី (បណ្តោយ៤,២ម៉ែត្រ និង កម្ពស់ ២,៣ ម៉ែត្រ និងទំហំ ជើងមុខ ០,៧២ម៉ែត្រ ជើងក្រោយ ០,៥៨ម៉ែត្រ)។ ក្រុមការងារពុំទាន់អាចសន្និដ្ឋាន និងធ្វើការកោសល្យវិច្ឆ័យ បាននៅឡើយទេរង់ចាំក្រុមពសុពេទ្យមន្ទីកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF ដើម្បីពិនិត្យធ្វើកាកោសល្យវិច្ឆ័យលើសាកសពសត្វដំរីព្រៃខាងលើនេះបន្តទៀត។
ជុំវិញពត៌មាននេះ ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឱ្យដឹងថា តាមការសន្និដ្ឋានរបស់ជំនាញដំរីញីខាងលើប្រហែលមានកូននៅក្នុងពោះប្រាកដមែន ប៉ុន្តែលោកថា ព៌ត៌មានជាក់លាក់ក្រុមការងារពេទ្យសត្វខាងអង្គការនឹងបញ្ជាក់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង