Banner KNP Detail Top

បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្ថិតនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់

បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្ថិតនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កម្លាំងអន្តរាគមន៍ស្រុកបាកាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) កាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីទួលព្រៃអូរដោម ខាងជើងឡអិត ព្រំប្រទល់ឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្ថិតនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

កម្លាំងអន្តរាគមន៍ចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន១៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហោ សំអាត ស្នងការរងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ហើយបានឃាត់អ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៤នាក់ ។
អ្នកញៀនល្បែងស៊ីសងខុសច្បាប់ ទាំង០៤នាក់ រួមមាន ៖
១- ឈ្មោះ ញ៉ូវ អេង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ។
២- ឈ្មោះ អេង សាវី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ ស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង(ម្ចាស់រថយន្ត)។
៣- ឈ្មោះ ទេព សារឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
៤- ឈ្មោះ ផៃ ណាង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖
-រថយន្ត០១គ្រឿងម៉ាកលុចស៊ីស Rx-330 ស្លាកលេខបាត់ដំបង 2B-5501
-ម៉ូតូចំនួន ១១គ្រឿង
-មាន់ជល់ ចំនួន០៦ក្បាល
-សៃវៀនមាន់ ចំនួន០៣
-ឆ្នាំងដាំទឹក ចំនួន០១
-ធុងស្ពេត្រូ មួយ
-កាបោយដងទឹក ចំនួណ០២
-ជញ្ជីងថ្លឹងមាន់ ចំនួន០១គ្រឿង
-ស្បែកជើង ចំនួន០៥គូរ
-កាំបិតខ្វេវ ចំនួន០១ដើម ។
អ្នកលេង និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការនគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការសួរនាំ និងបន្តសំណុំរឿងទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង