Banner KNP Detail Top

លោក ឡូន វណ្ណា ជាអ្នករាយការណ៍ព័ត៌មាន ប្រចាំភូមិភាគឦសាន ឱ្យទូរទស្សន៍ pnn បានទទួលមរណភាពហើយ ក្រោយពី

លោក ឡូន វណ្ណា ជាអ្នករាយការណ៍ព័ត៌មាន ប្រចាំភូមិភាគឦសាន ឱ្យទូរទស្សន៍ pnn បានទទួលមរណភាពហើយ ក្រោយពីបានជួបឧបទ្ទវហេតុ ធ្លាក់ចូលអណ្ដូងជម្រៅជិត ៤០ ម៉ែត្រ

ស្ទឹងត្រែង: កាលពី យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ឡូន វណ្ណា ភាគច្រើនគេបានស្គាល់លោក គឺជាអ្នករាយការណ៍ព័ត៌មានដ៏ល្បីច្រើនឆ្នាំ ប្រចាំភូមិភាគឦសាន ឱ្យទូរទស្សន៍ pnn និង cnc កន្លងមក បានទទួលមរណភាពហើយ នៅតាមផ្លូវ ក្រោយពីបញ្ជូនចេញពីមន្ទីពេទ្យ នៅប្រទេសវៀតណាម មកផ្ទះវិញ ឯខេត្តស្ទឹងត្រែង។
សូមរំលឹកថា លោក ឡូន វណ្ណា បានជួបឧបទ្ទវហេតុ ធ្លាក់ចូលអណ្ដូងជម្រៅជិត ៤០ ម៉ែត្រ នៅក្នុងដីចំការមួយកន្លែង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីគឺ នៅពេលដែលលោក និងក្រុមគ្រួសារ ទៅទីនោះ។
នៅថ្ងៃកើតហេតុ លោក វណ្ណា បានដើរថតរូបភាព ជុំវិញដី ពេលថ្ងៃលិច ដោយមិន នឹកស្មាន ក៏បានធ្លាក់ចូលអណ្ដូងចាស់ ពុំមានទឹក មានស្មៅ គ្របជិតជម្រៅប្រហែល ៤០ ម៉ែត្រ កាលពីព្រលប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ក្រោយពីបាត់ដំណឹង ភរិយាទៅជាមួយ សង្ស័យដើររកឮសំឡេង ចេញពីក្នុងអណ្ដូង មួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងរាយការណ៍ ទៅសមត្ថកិច្ច អ្នកសារព័ត៌មាន ជួយសង្គ្រោះយកចេញពីអណ្ដូង បញ្ជូនទៅសម្រាកព្យាបាលបឋម នៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។ ដោយសារស្ថានភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រួសារ ក៏បានបញ្ជូនបន្ត ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម។
ចាប់តាំងពីចូលដល់ពេទ្យវៀតណាម នៅថ្ងៃទី២២ ស្ថានភាពជំងឺ ហាក់មិនធូរស្បើយ រហូតគ្រូពេទ្យអស់លទ្ធភាព។ ទើបក្រុមគ្រួសារ សម្រេចដឹកចេញពីមន្ទីរពេទ្យ មកខេត្ត ស្ទឹងត្រែង ក៏ទទួលមរណភាពតាមផ្លូវ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ សពតម្កល់ធ្វើបុណ្យនៅផ្ទះលោក ឡន វណ្ណា ទីរូមខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង