Banner KNP Detail Top

ដឹងការពិតហើយ! ដោយសារភ្លើងប្រច័ណ្ឌ ប្រពន្ធដាច់ចិត្តសម្លាប់ប្តីចោល ព្រោះប្តីចេះបែកគំនិតទៅមានស្រី និងវាយធ្វើបាបខ្លួន

ដឹងការពិតហើយ! ដោយសារភ្លើងប្រច័ណ្ឌ ប្រពន្ធដាច់ចិត្តសម្លាប់ប្តីចោល ព្រោះប្តីចេះបែកគំនិតទៅមានស្រី និងវាយធ្វើបាបខ្លួន


ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កំលាំងជំនាញរបស់ស្នងនគរបាលខេត្ត បានការសហការជាមួយកំលាំងជំនាញនគរបាលស្រុកប្រាសាទបល្ល័ង្ក បានធ្វើការស្រាវជ្រាវរហូត ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនបានជនសង្ស័យដែលជាឃាតករមានឈ្មោះ លាវ លុយ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក គឺជាប្រពន្ធជនរងគ្រោះឈ្មោះ យុន សារៀង ។

គួររំលឹកថា ករណីឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។ ខណៈជនរងគ្រោះជាប្តីកំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះ ក្រោយពីបង្កហេតុរួចជនសង្ស័យដែលជាឃាតករបានសម្ងំនៅក្នុងផ្ទះធ្វើហាក់ដូចមិនដឹងរឿងអ្វីសោះ។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យបានសារភាពថា តាំងពីរៀបការ និងគ្នាមករូបគាត់ និងប្តីដែលគាត់សម្លាប់នោះមានកូនចំនួនពីរនាក់ជាចំណងដៃ ប្រុសម្នាក់ និងស្រីម្នាក់ តែពួកកូនៗរបស់គាត់បាននាំគ្នាទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញអស់ហើយ នៅសល់តែពួកគាត់ពីនាក់ប្តីប្រពន្ធនោះទេ ចំណែកមូលហេតុដែលបង្ខំចិត្តរបស់គាត់ ឲ្យដាច់ចិត្តហ៊ានសម្លាប់ប្តីគាត់នេះ ក៏ដោយសារតែអស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ ដែលប្តីរបស់គាត់បែកគំនិតមានស្រីផ្សេង ហើយតែងតែរករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់មកលើរូបគាត់ជាប្រពន្ធស្ទើគ្មានលស់ថ្ងៃនោះទេ ឯរឿងលុយកាត់វិញនោះ ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធយកមកចាយវាយឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់មើលនិងចាំចាប់តែកំហុសរបស់គាត់ជានិច្ច គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធជួបតែរឿងក្តៅក្រហាយ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយនឹងជេប្រមាថមើលងាយនិងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លាប់ នៅពេលដែលឱកាសល្អមកដល់ ពេលឃើញប្តីរបស់គាត់មកពីរកស្រីវិញ ហើយប្រាស់ខ្លួនដេកនៅលើគ្រែក្រោមផ្ទះនោះ គាត់ក៏យកកាំបិតមកកាប់ផ្តាច់បំពុងករប្តីរបស់គាត់ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច ហើយរូបគាត់ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ចចាប់ខ្លួនបាន។
ក្រោយពីកសាងសំណុំរឿងរួចជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធធនាគរខេត្តនៅល្ងាចថ្ងៃទី២៤ ខែមីនា ២០២៣ ទៅតាមអំណាចនៃតុលាការខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង