Banner KNP Detail Top

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូមួយគ្រឿង មកដល់ផ្លូវបំបែកជាបួន ត្រូវរថយន្តដឹកលូ បុកបណ្ដាលឲ្យរងរបួសធ្ងន់

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូមួយគ្រឿង មកដល់ផ្លូវបំបែកជាបួន ត្រូវរថយន្តដឹកលូ បុកបណ្ដាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យ៖ នៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ ស្ថិតនៅ ភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
គ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តធន់ធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678បើកបរពីកើតទៅលិច រីឯម៉ូតូម៉ាកHondream C125 ពាក់ផ្លាកលេខកំពង់ស្ពឺ- 25 -27 បើកបរដោយបុរសវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណពីជើងទៅត្បូងមកដល់ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ ក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូ បុរសម្នាក់ វ័យចំណាស់ រងរបួសធ្ងន់ បាក់ជើង ដេកស្ដូក កំរើកមិនរួច មួយក្រណាត់ក្រោម. ភ្លាមៗ នោះ. សមត្ថកិច្ចជំនាញ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ក៏បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង. និង ខលទំនាក់ទំនងទៅ រថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ក្រោយពីរ សមត្ថកិច្ច និងសាច់ញាតិ ខលទៅ.រថយន្តសង្គ្រោះបន្ទាន់មួយសន្ទុះធំ ទើបរថយន្តមកដល់ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត.។នៅពេលកើតហេតុអ្នកបើកបររថយន្តធំដឹកលូបានរត់គេចខ្លួនបាត់តែម្ដង។
រថយន្តធន់ធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678 បើកបរពីកើតទៅលិច មកដល់ចំណុចផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្នក៏បានបុកម៉ូតូសង់មួយគ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ- 25 -27 បើកបរពីជើងទៅត្បូងបណ្ដាលឲ្យបុរសវ័យចំណាស់របួសធ្ងន់តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង