តើបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី ជាអ្នកណា? អួតថាខ្លួន មានទាំងកាំភ្លើងប្រើស្របច្បាប់ថែមទៀត មិងដឹងថាខ្លួននៅអង្គភាពណានោះទេ? បានជាថ្លេីមធំហ៊ាន
តើបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី ជាអ្នកណា? អួតថាខ្លួន មានទាំងកាំភ្លើងប្រើស្របច្បាប់ថែមទៀត មិងដឹងថាខ្លួននៅអង្គភាពណានោះទេ? បានជាថ្លេីមធំហ៊ានបើករថយន្តដើរដឹកសាកសព និងយកលុយប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យពេញរាជធានីភ្នំពេញ ទាំងថ្ងៃ ទាំងយប់ ផ្គេីននឹងប្រសាសន៍ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល
ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ស្នើឱ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នកងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះត្រឹមត្រូវច្បាស់លាស់ទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ឬ សាកសពនៅតាមដងផ្លូវ។ មិនតែប៉ុណ្ណោះបុគ្គល ឈ្មោះ ងួន ប្រាក់ធី ហៅឌី រូបនេះ ពេលខ្លះទៅដណ្ដើមសពជនរងគ្រោះឈ្លោះគ្នា ជាមួយរថយន្តសង្គ្រោះផ្សេងទៀតរាប់ឆ្នាំមកហើយ និងដកវិទ្យុទាក់ទង( ID) វាយក្បាលគេឯង និងអួតថាខ្លួន មានទាំងកាំភ្លើងប្រើស្របច្បាប់ថែមទៀត មិងដឹងថាខ្លួននៅអង្គភាពណានោះទេ។
គួររម្លឹកថា យោងតាមលិខិតមួយចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ ផ្ញើជូនលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា រយៈកាលកន្លងមកក្រសួងសុខាភិបាលបានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឱ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករង របួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនដាច់ខាត។
លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែបច្ចុប្បន្ននេះសង្កេតឃើញមានគ្លីនិកឯកជនមួយចំនួនមិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាពយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀតដែលពុំមានឈ្មោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ និងសាកសពគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវរហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្រ្គោះដទៃទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាលតាមការគួរ»។
ប្រជាពលរដ្ឋក៏អំពាវនាវដល់ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ គួរតេីមានវិធានការចំពោះបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី នេះផងក៏ឱ្យបង្កភាពអនាធិបតេយ្យពេញរាជធានីភ្នំពេញទាំងថ្ងៃទាំងយប់ និងផ្គេីនប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ៕