Banner KNP Detail Top

បង្ហាញមុខជនដៃដល់ម្នាក់ ដែលប្រេីកាំបិតកាប់ទៅបុរសម្នាក់ បំណងសម្លាប់តែមិនស្លាប់

បង្ហាញមុខជនដៃដល់ម្នាក់ ដែលប្រេីកាំបិតកាប់ទៅបុរសម្នាក់ បំណងសម្លាប់តែមិនស្លាប់

ខេត្តបាត់ដំបង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញមុខជនដៃដល់ម្នាក់ ដែលប្រេីកាំបិតកាប់ទៅបុរសម្នាក់ បំណងសម្លាប់តែមិនស្លាប់ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ករណីឃាតកម្មមិនបានសម្រេចនេះ (ប្រើកាំបិតប្រឡាយតាត់) បានកើតឡើងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០០នាទី នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆាន ឆើត ហៅ ឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពប្រើប្រាស់កាំបិតប្រឡាយតាត់ កាប់ហើយកាប់ទៀត លើជនរងគ្រោះម្នាក់ឈ្មោះ ផា ផុន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្ដាលឲ្យរបួសធ្ងន់ ចំលើករខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្ររ ជម្រៅ២.៥០សង់ទីម៉ែត្រ និងកដៃខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្រ ជម្រៅ០.៣០សង់ទីម៉ែត្រ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកនៅមន្ទីពេទ្យពពីរ ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការសាកសួរចំពោះមូលហេតុ នៃករណីឃាតកម្មនេះ ដែលតាមចម្លើយជាបឋមជនសង័្សយបានឆ្លើយថា មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះ ក្នុងគោលបំណងចង់អោយជនរងគ្រោះស្លាប់តែមិនបានសំរេច។ សមត្ថកិច្ចនគរបាលជំនាញ ត្រៀមបញ្ជូនខ្លួនជនដៃដល់រូបនេះ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង