Banner KNP Detail Top

សំណុំរឿងលោកគឹង វណ្ណៈ ជំពាក់លុយបុគ្គលម្នាក់ចំនួន ៥០ម៉ឺនដុល្លារ រហូតមកដល់ពេលនេះ នៅមិនទាន់ដោះស្រាយចប់ ស្ថិតនៅក្នុងដៃតុលាការនៅឡើយ

សំណុំរឿងលោកគឹង វណ្ណៈ ជំពាក់លុយបុគ្គលម្នាក់ចំនួន ៥០ម៉ឺនដុល្លារ រហូតមកដល់ពេលនេះ នៅមិនទាន់ដោះស្រាយចប់ ស្ថិតនៅក្នុងដៃតុលាការនៅឡើយ


ភ្នំពេញ : លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “សំណុំរឿងខាងលើតំណាងអយ្យការបានបើកការស៊ើបសួររួចហើយ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”។ សំណុំរឿងលោកគឹង វណ្ណៈ ជំពាក់លុយបុគ្គលម្នាក់ចំនួន ៥០ម៉ឺនដុល្លារ រហូតមកដល់ពេលនេះ នៅមនៅមិនទាន់ដោះស្រាយចប់ទេ ដោយស្ថិតនៅក្នុងដៃតុលាការនៅឡើយ។ នៅក្នុងរឿងនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើលោកគឹង វណ្ណៈ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
ប្រភពបានបង្ហើបឲ្យដឹងថា សំណុំរឿងនេះ ត្រូវបានធ្លាក់ដល់ដៃប្រធានសាលាដំបូងរាជធានីភ្នំពេញ យកទៅកាន់ហើយ។
មន្ត្រីជាន់ខ្ពស់តុលាការ បានបញ្ជាក់ថា ” តំណាងអយ្យការបើកការស៊ើបសួរ លើអង្គហេតុខាងលើ និងស្នើសុំដាក់ឲ្យស្ថិត នៅក្រោមការពិនិត្យលើ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ ឆបោក និងមិនបំពេញកាតព្វកច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ និងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិ មាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ។ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន បណ្តោះអាសន្ន លើឈ្មោះខាងលើដើម្បីបង្ការ ឬបញ្ចប់បទ ល្មើសកុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ” ។ ប្រភពបានបញ្ជាក់ថា ការសម្រេចចោទប្រកាន់នេះ គឺដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង។
អ្នកស្រី សូខ ស្រីនី បានដាក់ពាក្យបណ្តឹងប្តឹងលោកគឹង វណ្ណៈ ទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ឈ្មោះ គឹង វណ្ណៈ ដែលជាមនុស្សរាប់អានស្គាល់ជាមួយគ្រួសារនាង ខ្ញុំបានមកនិយាយលួងលោមសុំខ្ចីប្រាក់ពីនាងខ្ញុំចំនួន ៥០០.០០០ (ហាសិបម៉ឺនដុល្លារ) ដើម្បីយកទៅធ្វើការងារ រកស៊ីរបស់គាត់។ នៅពេលឈ្មោះ គឹង វណ្ណៈ មកសុំខ្ចីប្រាក់ពីនាងខ្ញុំនោះ គាត់បាននិយាយអះអាងប្រាប់នាងខ្ញុំ ថា គាត់សុំខ្ចីប្រាក់ពីនាងខ្ញុំរយៈពេលតែមួយទេ គាត់និងបង្វិលសងប្រាកមកខ្ញុំវិញគ្រប់ចំនួន ។ ដោយជឿលើការអះអាង និងមានការទុកចិត្ត ព្រោះជាមនុស្សស្គាល់រាប់អានគ្នាផងនោះ នាងខ្ញុំក៏បានឯកភាពយល់ព្រមឱ្យឈ្មោះ គឹង វណ្ណៈ ខ្ចីប្រាក់ចំនួន ៥០០.០០០ (ហាសិបម៉ឺនដុល្លារ) ដោយពេលនោះនាងខ្ញុំបានប្រគល់ប្រាក់ឱ្យ ទៅឈ្មោះ គឹង វណ្ណៈ តាមរយៈ ABA របស់នាងខ្ញុំ និងប្តីរបស់នាងខ្ញុំ ទៅលេខគណនី ABA របស់ឈ្មោះ គឹង វណ្ណៈ ដែលមានលេខ ០៩៩៩៧៩៨៩៩ ។
លុះដល់ថ្ងៃកំណត់សងប្រាក់ ឈ្មោះ គឹង វណ្ណៈ ពុំចេញមូលប្បទានបត្រចំនួនចំនួន២សន្លឹកប្រគល់មកឲ្យនាងខ្ញុំ ដើម្បីទូទាត់សងប្រាក់ដែលជំពាក់នាងខ្ញុំកន្លងមកនោះ ដោយមូលប្បទានបត្ររទាំងពីរនោះលេខ ៧៤៤៩៣៥ មានទឹកប្រាក់ចំនួន ២០០០០០ (ម្ភៃម៉ឺនដុល្លារអាមេរិក) បើកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ និងមូលប្បទានបត្រមួយសន្លឹកទៀតលេខ ៧៤៨៩៣៤ មានទឹកប្រាក់ចំនួន ៣០០០០០ (សាបសិបម៉ឺនដុល្លារ) បើកនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ក្រោយពីនាងខ្ញុំបានទទួលមូលប្បទានប័ត្រទាំងពីរសន្លឹកនោះមក នៅរដល់ថ្ងៃដាក់លើកប្រាក់ ខាងខ្ញុំបានយកមូលប្បទានប័ត្រទាំងពីរសន្លឹកខាងលើទៅលើកប្រាក់នៅពេលនោះស្រាប់តែភ្នាក់ងារធនាគារបានបញ្ជាក់ថា មូលប្បទានប័ត្រទាំងពីរសន្លឹកនោះគ្មានមូលនិធិ ឬ មូលនិធិមិនគ្រប់គ្រាន់ ។ នៅពេលនាងខ្ញុំបានទទួលព័ត៌មានខាងលើនោះភ្លាម នាងខ្ញុំក៏បានទំនាក់ទំនងជាមួយ ឈ្មោះ គឹង វណ្ណៈ ឲ្យចូលមកដោះស្រាយនូវបំណុលដែលបានជំពាក់នាងខ្ញុំកន្លងមក តែឈ្មោះ គឹង វណ្ណៈ នេះ បានព្យាយាមសុំពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រោយមកទៀតឈ្មោះនេះក៏បានគេចវេសពុំបានចូលមកដោះស្រាយជាមួយនាងខ្ញុំឡើយ ដែលទង្វើនិងសកម្មភាពរបស់ឈ្មោះ គឹង វណ្ណៈ បានធ្វើឲ្យបាត់បង់ផលប្រយោជន៍ របស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ទើបនាងខ្ញុំសំរេចចិត្តដាក់ពាក្យបណ្ដឹងលើឈ្មោះ គឹង វណ្ណៈ នោះតាមផ្លូវច្បាប់។
ទាក់ទងករណីនេះ លោក គឹង វណ្ណៈ មិនអាចសុំការអត្ថាធិប្បាយបានទេ។
សូមរម្លឹកថា លោក គឹង វណ្ណៈ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននិងនាំយកមកអាវុធហត្ថលើ ផ្ទៃប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញសែកសស្អុយ។ បន្ទាប់ពីមានការអន្តរាគមន៍ និងសម្របសម្រួលជាមួយដើមបណ្តឹងលោក ក៏ត្រូវដោះលែង វិញ៕

អត្ថបទដែលជាប់ទាក់ទង