Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន ៖ វិស័យ Digital គឺជាកត្តាមិនអាចខ្វះ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ

សម្តេចតេជោ ហ៊ុន សែន ៖ វិស័យ Digital គឺជាកត្តាមិនអាចខ្វះ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា វិស័យ Digital គឺជាកត្តាមិនអាចខ្វះ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាចំនួន៣ សំខាន់ គឺ បច្ចេកវិទ្យា កសិកម្ម អប់រំ និងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងត្រៀមដាក់ចេញ បច្ចេកវិទ្យាអាទិភាពចំនួន ៣ បន្ថែមទៀត គឺបច្ចេកវិទ្យា ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យក្នុងការអនុវត្តការងាររបស់ក្រសួង។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលជំរុញ និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ និងលើកកម្ពស់វិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង