Banner KNP Detail Top

កូនតូចប្រុសស្រី២នាក់ និងម្ដាយឪពុក២នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍

កូនតូចប្រុសស្រី២នាក់ និងម្ដាយឪពុក២នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ កូនតូចប្រុសស្រី២នាក់ និងម្ដាយឪពុក២នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកំពុងជិះម៉ូតូឌុបគ្នាសុខៗស្រាប់តែមានរថយន្តTUNDRAមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យដួលអូសជាច្រើនម៉ែត្រ រួចព្យាយាមបើករត់បង្កការភ្ញាក់ផ្អេីល នៅត្រង់ចំណុចមុខអគារក្រុមហ៊ុនប៊ូយ៉ុងថោន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់មុខណាហ្គាវើល២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។
មុនកើតហេតុគេឃើញម៉ូតូហុងដាឃ្លីកមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IB-3418ជិះលក្ខណ:គ្រួសារមានគ្នាបួននាក់កូនតូចប្រុសស្រី២នាក់និងឪពុកម្ដាយ២នាក់ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាក oyota TUNDRA មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BH-9676បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យដួលអូសទាំងម៉ូតូនិងជនរងគ្រោះរដូករណែលពេញផ្លូវរងរបួសធ្ងន់ទាំងបួននាក់ ។ ភ្លាមៗនោះជនរងគ្រោះជាកូនៗត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា ចំណែកឪពុកម្ដាយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។ រីឯរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចមុខណាហ្គាវើល២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។ សមត្ថកិច្ចមូលដ្ឋានបានប្រគល់អ្នកបើកបររថយន្តបង្កទៅឱ្យសមត្ថកិច្ចជំនាញនិងធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង