Banner KNP Detail Top

បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅបាត់ដំបង

បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅបាត់ដំបង


បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃចន្ទទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿង បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែងនិងបានឃាត់ខ្លួនជន សង្ស័យបានចំនួន០២នាក់ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង០២នាក់នេះ ទី១-ឈ្មោះ ចក់ សុខាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំខេត្តបាត់ដំបង។ និង២-ឈ្មោះ ខ្លឹម ស្រីណុចហៅ តា ភេទ ស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ១,០២ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-លោហៈធាតុពណ៌លឿង (ខ្សែកចំនួន ០១ខ្សែនិងចិញ្ចៀន
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដា M SX ពណ៌ស គ្មានផ្លាកលេខ (ចាស់) -សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនសង័្សយ និងវត្ថុតាង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង