សិករម្នាក់ បានបាត់បង់អាយុជីវិតនៅក្នុងចម្ការ ដោយសារការកាប់ដើមឈើខុសបច្ចេកទេស បណ្តាលឲ្យ
សិករម្នាក់ បានបាត់បង់អាយុជីវិតនៅក្នុងចម្ការ ដោយសារការកាប់ដើមឈើខុសបច្ចេកទេស បណ្តាលឲ្យដើមឈើ បាក់រលំសង្កត់ពីលើខ្លួនឯង ស្លាប់នៅនឹងកន្លែងកើតហេតុ
ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ធ្នាំ២០២៣ នៅចំណុចអន្លង់គោល ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ជនរងគ្រោះ មានឈ្មោះ លឹម យឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាសែងជើង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ពាក់ព័ន្ធករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសង្គមថ្មី ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់នៅក្នុងចម្ការ។ មូលហេតុដំបូង ជនរងគ្រោះបានកាត់ដើមពង្រ ហើយក៏រលំទាក់ជាមួយនឹងដើមតាឡាត់ ដែលកំពុងពុកគុល ធ្វើឱ្យដើមឈើទាំង២ ដើមនោះ ដួលរលំសង្កត់ពីលើជនរងគ្រោះ បណ្តាលឱ្យស្លា.ប់តែម្តង នៅចំណុចអន្លង់គោល ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រពាំងធ្លក ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋានស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ដៅ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត រួមជាមួយសាច់ញាតិជនរងគ្រោះផង ចុះទៅដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការធ្វើកោសល្យវិច្ច័យលើសាកស.ពជនរងគ្រោះ ជាលទ្ធផល គឺជនរងគ្រោះមានស្នាមរបួសដែលត្រូវដើមឈើសង្កត់លើដូចជា ៖ បែកក្បាល, បាក់ចង្កេះ និងបាក់ជើង ដែលស្នាមរបួសទាំងអស់នោះ ប៉ះចំសុទ្ធតែកន្លែងសំខាន់ ទើបបណ្តាលឲ្យជនរងគ្រោះបាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ សាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕