Banner KNP Detail Top

ឃាត់ខ្លួនក្រុមក្មេងទំនើង១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត បញ្ជូនទៅតុលាការខេត្តព្រៃវែង

ឃាត់ខ្លួនក្រុមក្មេងទំនើង១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត បញ្ជូនទៅតុលាការខេត្តព្រៃវែង

ខេត្តខេត្តព្រៃវែង ៖ ឃាត់ខ្លួនក្រុមក្មេងទំនើង១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បញ្ជូនទៅតុលាការខេត្តព្រៃវែង ។ ឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសាលាបឋមសិក្សាកំពង់ពពិល ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ក្មេងទំនើងទាំង១៥នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ៖
ទី១. ឈ្មោះ ប្រុស វាសនា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ម្ចាស់ដាវ) ។
ទី២. ឈ្មោះ លី មករា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ម្ចាស់ដាវ) ។
ទី៣. ឈ្មោះ ពេញ រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ម្ចាស់កាំបិតប៉័ងតោ) ។
ទី៤. ឈ្មោះ ឡុង រ៉ាវីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិបទសន្ទ្រាក្រោម ឃុំកពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ម្ចាស់កូនកាំបិតតូច)។
ទី៥. ឈ្មោះ ចាន់ សនផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ទី៦. ឈ្មោះ សំអូន រ៉ូហ្សា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ទី៧. ឈ្មោះ គា សុទ្ធិគន្ធ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ទី៨. ឈ្មោះ លី ជុងហ៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ទី១០. ឈ្មោះ ប៉ន ដារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ទី១១. ឈ្មោះ ជា វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ទី១២. ឈ្មោះ សឿន ដេវីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ទី១៣. ឈ្មោះ វឿន សារ័ត្ន ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិបទសន្ទ្រាលើ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ទី១៤. ឈ្មោះ ទេព វីរៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
និងទី១៥. ឈ្មោះ រឿន វីរៈ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពោធិ៍សាត់ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។
ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ កម្លាំងជំនាញបានរឹបអូសវត្ថុតាងរួមមាន ៖ ដាវចំនួន ២ដើម, កាំបិ.តប៉័ងតោចំនួន០១ និងកូនកាំបិតប៉័ងតោចំនួន ០១ ។
សារភាពរបស់ជនសង្ស័យទាំង ១៥នាក់ ពួកគេយកអាវុធតាមខ្លួន គឺបំណងទុកការពារខ្លួន ។
ក្មេងទំនើងទាំង១៥នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ៕

អត្ថបទដែលជាប់ទាក់ទង