Banner KNP Detail Top

នារីម្នាក់ សង្ស័យមានជម្លោះជាមួយនឹងគូស្នេហ៍ ទើបខូចចិត្តគិតខ្លី លោតពីលើអគារបន្ទប់ជួលកម្ពស់ជាង២០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល

នារីម្នាក់ សង្ស័យមានជម្លោះជាមួយនឹងគូស្នេហ៍ ទើបខូចចិត្តគិតខ្លី លោតពីលើអគារបន្ទប់ជួលកម្ពស់ជាង២០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចអគារបន្ទប់ជួលកម្ពស់៧ជាន់ក្បែរផ្សារក្រមួន តាមបណ្ដោយផ្លូវ១៩៧២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូទើបតែមកពីខាងក្រៅបំណងមកបន្ទប់ជួលរបស់គាត់វិញ។ លុះដល់ចំណុចដែលជិះដល់ខាងមុខអគារបន្ទប់ជួលកើតហេតុ គាត់ក៏បានជួបនិងបុរសម្នាក់ទៀតដែលជាអ្នកស្នាក់នៅបន្ទប់ជួលក្នុងអគារនោះដែរ ហើយពួកគាត់ក៏បានឈប់និយាយគ្នាលេងនៅខាងមុខអគារកើតហេតុ។
ប្រភពដដែលបានបន្តថា លុះដល់វេលាកើតហេតុ គាត់ក៏បានឮសម្លេងល្វើយៗ ហើយគាត់ក៏ព្យាយាមរកមើល ពេលនោះគាត់ក៏បានងើយមើលទៅខាងលើ ក៏ឃើញស្ត្រីរងគ្រោះកំពុងឈរនៅខាងក្រៅបង្កាន់ដៃជាន់ទី៣នៃអគារបន្ទប់ជួលកើតហេតុ ។ ខណៈពេលនោះគាត់ក៏បានស្រែកសួរនិងនិយាយលួងលោមនារីរងគ្រោះឲ្យចុះមកខាងក្រោមដើម្បីនិយាយគ្នា ប៉ុន្តែនារីរងគ្រោះមិននិយាយស្ដីអ្វីនោះទេ គ្រាន់តែញញឹមរួចក៏ធ្វើសកម្មភាពលោតចុះមកក្រោម ចំដំបូលសំយាបស័ង្កសីនៅជាន់ទី១ រួចក៏ធ្លាក់បន្តមានកម្ពស់ពីជាន់ទី៣ទៅដីជាង២០ម៉ែត្រ បណ្ដាលឲ្យនារីរងគ្រោះរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នករស់នៅចុះមកមើល រួចក៏មានប្អូនស្រីជនរងគ្រោះ និងបុរសដែលគេស្គាល់ថា ជាគូរស្នេហ៍របស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុភ្លាមៗតែម្ដង។

តាមប្រភពពីអ្នកស្នាក់នៅបន្ទប់ជួលអគារកើតហេតុ និងធ្លាប់ស្គាល់ជនរងគ្រោះបានអោយដឹងថាជនរងគ្រោះឈ្មោះ ហ៊ុង អាយុ២៤ឆ្នាំ ជាអ្នកដើរលក់បារីតាមហាង ស្នាក់នៅបន្ទប់ជួលនៅជាន់ទី៣នៃអគារកើតហេតុ។ រយៈពេលកន្លងមកមិនមានអ្នកណាៗដឹងថាជនរងគ្រោះមានរឿងរ៉ាវបញ្ហាអ្វីខ្លះនោះទេ គ្រាន់តែដឹងថាប៉ុន្មានថ្ងៃកន្លងទៅថ្មីនេះ ជនរងគ្រោះបានមានជម្លោះជាមួយបុរសជាគូស្នេហ៍។ តែលុះដល់ថ្ងៃកើតហេតុមិនដឹងថាជនរងគ្រោះមានរឿងរ៉ាវអ្វីនោះទេ បានជាដាច់ចិត្តគិតខ្លីយ៉ាងដូច្នេះ។ សមត្ថកិច្ចមូលដ្ឋាននិងរថយន្តរបស់គ្លីនិកឯកជនបានចុះមកធ្វើការអន្តរាគមន៍ ដឹកយកជនរងគ្រោះទៅធ្វើការសង្គ្រោះភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង