Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្តាលឱ្យរងការខូចខាត តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើក

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្តាលឱ្យរងការខូចខាត តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើក

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុផ្លូវបំបែកជាបួន តាមមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១០៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក FORD RANGER WILDTRACK ពណ៌ទឹកប្រាក់ ដែលមានផ្លាកលេខ រដ្ឋ៣៣ 2-9797 ធ្វើដំណើរតាមបណ្តោយផ្លូវ១០៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវបំបែកវិថីព្រះនរោត្តម មិនប្រយ័ត្ន ក៏បុ.កគ្នាជាមួយរថយន្តម៉ាក CR-V ពណ៌ទឹកប្រាក់ ដែលមានផ្លាកលេខ ភ្នំពេញ 2V-2147 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយវិថីព្រះនរោត្តមយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកហ្វត បានក្រឡា.ប់ ចំណែក CR-V បានរងការខូចខាតមួយកំណាត់ខាងមុខផងដែរ។
សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង ព្រមទាំងបានស្ទូចយករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយ តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង