សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះ និងសំណេះសំណាលជាមួយកងកម្លាំងទាំង៣ប្រភេទក្នុងខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៦ខែមិនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះ និងសំណេះសំណាលជាមួយកងកម្លាំងទាំង៣ប្រភេទក្នុងខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគ នាយទាហាន ក្រុមប្រឹក្សាខេត្តគណ:អភិបាលខេត្តមន្ត្រីរាជការនិងកងកម្លាំងចំណុះឲ្យភូមិភាគ៥ ចូលរួមផងដែរ។
ពិធីចុះពិនិត្យការដ្ឋាន សាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះនិងសំណេះសំណាលជាមួយកងកម្លាំងទាំង៣ប្រភេទ នៅក្នុងខេត្តប៉ៃលិន នាពេលនោះ បានប្រព្រឹត្តនៅភូមិទឹកថ្លាក្រុងប៉ៃលិនខេត្តប៉ៃលិន។
ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ ស្តូបអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះនិងសំណេះសំណាលក្នុងខេត្តប៉ៃលិននាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ រំព្ញកឡើងវិញអំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែលកម្ពុជា បានជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការឈឺចាប់ខ្លោចផ្សា មិនអាចថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ទុកនូវស្លាកស្នាមមិនទាន់រលុបអស់នៅឡើយមកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជន ពីជីវភាពក្រីក្រមកជាប្រជាជនមានចំណូលកម្រិតមធ្យម។
អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍ បានរៀបចំសេនារីយូក្រុមការងារ សម្រាប់សេនាធិការ ចំនួន៤ក្រុមមាន ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក្រុមការងារខ្លឹមសារ និងក្រុមការងារធានា ហើយនៅក្នុងកិច្ចដំណើរការសាងសង់ស្តូបឈ្នះឈ្នះ ខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០ម៉ែត្រចុច៩ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូបឈ្នះឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមានឈ្នះឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕