Banner KNP Detail Top

លោក អ៊ុក សារ៉េត ដែលជាអ្នកចាំទីបម្រុង ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ជំនាន់ចុងទសវត្សរ៍១៩៦០ និង ១៩៧០ បានទទួលមរណភាពហើយ

លោក អ៊ុក សារ៉េត ដែលជាអ្នកចាំទីបម្រុង ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ជំនាន់ចុងទសវត្សរ៍១៩៦០ និង ១៩៧០ បានទទួលមរណភាពហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ មីនា ឆ្នំា២០២៣នេះ លោក អ៊ុក សារ៉េត ដែលជាអ្នកចាំទីបម្រុង ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ជំនាន់ចុងទសវត្សរ៍១៩៦០ និង ១៩៧០ បានទទួលមរណភាពហើយ ។
លោក លឹម សាក់ ជាអ្នកចាំទីដ៏ឆ្នើមរបស់កម្ពុជា បានត្រូវស្លាប់ ក្នុងរបបខ្មែរក្រហម ចំពោះលោក អ៊ុក សារ៉េត បានឆ្លងផុតរបបប៉ុលពត ហើយ ក្រោយឆ្នាំ១៩៧៩ លោក ក៏បានចូលប្រឡូក ក្នុងវិស័យបាល់ទាត់វិញ នាខេត្តសៀមរាប។
លោកបានបង្កើតក្រុមបាល់ទាត់ ព្រមទាំងបណ្ដុះបណ្ដាល អ្នកចាំទី បានជាច្រើនរូប។ តែពេលនេះ លោកបានទទួលមរណភាពហើយៗ សហព័ន្ធ បាល់ទាត់កម្ពុជា បានចាត់ទុកថា ការបាត់បង់លោក អ៊ុក សារ៉េត គឺជាការបាត់បង់នូវ ព្រឹទ្ធាចារ្យបាល់ទាត់ដ៏ឆ្នើមមួយរូប៕

អត្ថបទដែលជាប់ទាក់ទង