ទំនាស់ពាក្យសម្ដីរវាងអ្នកជិតខាង ធ្វើឱ្យជនសង្ស័យទាញដំបងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យ
ទំនាស់ពាក្យសម្ដីរវាងអ្នកជិតខាង ធ្វើឱ្យជនសង្ស័យទាញដំបងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស ដោយមិនអស់ចិត្ត ក៏ទាញកាំបិតផ្គៀក ដេញកាប់បន្ថែមទៀត
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ព្រោះតែទំនាស់ពាក្យសម្ដីរវាងអ្នកជិតខាង ធ្វើឱ្យជនសង្ស័យទាញដំបងវា.យទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស ដោយមិនអស់ចិត្ត ជនសង្ស័យក៏ទាញកាំបិ.តផ្គៀក ដេញកា.ប់ជនរងគ្រោះបន្ថែមទៀត ហើយក៏ត្រូវឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យខាងលើនេះ មានឈ្មោះ ហឿង វីត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបែកចានចាស់ ឃុំ-ស្រុកស្វាយចេក។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ុម ម៉ៅ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិជាមួយគ្នា បានប្តឹងជនសង្ស័យឈ្មោះ ហឿង វីត ថា មានទំនាស់ពាក្យសម្ដី ហើយជនសង្ស័យបានយកដំបងឈើវា.យ បណ្តាលជនរងគ្រោះរងរបួសជាំកែដៃខាងឆ្វេង និងចង្កេះខាងក្រោយ។ នៅពេលនោះជនរងគ្រោះបានរត់គេច ក៏ត្រូវបានជនសង្ស័យយកកាំបិ.តផ្គៀកដេញកា.ប់បន្ថែមទៀត តែសំណាងល្អ ជនរងគ្រោះរត់គេចផុត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅភូមិបែកចានចាស់ ឃុំ-ស្រុកស្វាយចេក។
ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញក៏បានធ្វើការស្រាវជ្រាវ រួចឃាត់ខ្លួនជនសង្ស័យឈ្មោះ ហឿង វីត និងដកហូតកាំបិ.តផ្គៀក១ដងឈើ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិបែកចានចាស់ ឃុំ-ស្រុកស្វាយចេក រួចនាំខ្លួនជនសង្ស័យយកទៅសាកសួរ។
សារភាពរបស់ជនសង្ស័យ ពិតជាបានយកដំបងឈើវាយទៅលើជនរងគ្រោះ ហើយនឹងយកកាំបិតផ្គៀកដេញកា.ប់ជនរងគ្រោះពិតមែន ព្រោះតែខឹងរឿងជេរដល់ម្តាយរបស់គេ។ ក្រោយពីសួរនាំរួច សមត្ថកិច្ចបានធ្វើតេស្តជនសង្ស័យ ជាលទ្ធផលគឺប្រើប្រាស់គ្រឿងញៀន បន្ទាប់មកជនសង្ស័យក៏ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕