Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្លូវពោធិ៍តាវង់ ស្ថិតក្នុងភូមិដង្កៀ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ករណីឆក់កាបូបលុយ

ឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្លូវពោធិ៍តាវង់ ស្ថិតក្នុងភូមិដង្កៀ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ករណីឆក់កាបូបលុយ


ខេត្តពោធិ៍សាត់: នៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២៣ ករណីចោរឆក់កាបូបលុយ នៅចំណុចលើផ្លូវក្រាលគ្រួសក្រហម ខាងជើងប្រឡាយទឹកស្តុកស្វាយ ស្ថិតក្នុងភូមិស្តុកស្វាយ ឃុំស្នាមព្រះ ។
ចោរឆក់ឈ្មោះ រ៉ុង រ៉ាអ៊ុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកញ្ចើបាយដាច ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ជិះម៉ូតូធុនសង់ទ្រីមព៌ណខ្មៅ សេរីឆ្នាំ២០២១ ស្លាកលេខ(សៀមរាប 1AL- 5156) មកដល់ចំណុចខាងលើបានធ្វើសកម្មភាពឆក់កាបូបលុយ របស់ឈ្មោះ យិន ណាវី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ដែលបានជិះម៉ូតូមកពីទីរួមខេត្តពោធិ៍សាត់ មកលេងផ្ទះម្តាយនៅភូមិសាមគ្គី ឃុំស្នាមព្រះ ហើយសម្ភារៈនៅក្នុងកាបូបមានតែលុយចំនួន170,000រៀល ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍ស្នាមព្រះ និងក្រុមគ្រួសារជនរងគ្រោះបានធ្វើការដេញតាម និងសហការណ៍ជាមួយកម្លាំងអធិការដ្ឋានក្រុងពោធិ៍សាត់ បានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវពោធិ៍តាវង់ ស្ថិតក្នុងភូមិដង្កៀ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង