Banner KNP Detail Top

ស្ត្រីម្នាក់ បន្លំលូកហោប៉ៅខោ លួចលុយពលរដ្ឋប៉ះចំប្រពន្ធប៉ូលីសចាប់ដៃជាប់

ស្ត្រីម្នាក់ បន្លំលូកហោប៉ៅខោ លួចលុយពលរដ្ឋប៉ះចំប្រពន្ធប៉ូលីសចាប់ដៃជាប់


ខេត្តបាត់ដំបង : ស្ត្រីម្នាក់ បន្លំលូកហោប៉ៅខោ.លួចលុយពលរដ្ឋ.ប៉ះចំប្រពន្ធប៉ូលីសចាប់ដៃជាប់…
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ វេលាម៉ោង០៩.០០នាទី នៅចំណុចផ្សាថ្មគោលស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ។
ជំនាញបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ក្នុងករណីបន្លំលូកខោប៉ៅលួចយកលុយរបស់ជនរងគ្រោះឈ្មោះ ហាប់ រំដួល ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល តែត្រូវបានជនរងគ្រោះចាប់ដៃទាន់ ជនសង្ស័យក៏ទម្លាក់លុយចោលតែម្តង។
-ទឹកប្រាក់ដែលជនសង្ស័យទំលាក់ចោលមានចំនួន២៥០០០០(ម្ភៃប្រាំម៉ឺន)
ជនសង្ស័យជំនាញឃាត់បានខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង