កក្ដដា សោភ័ណ្ឌ បាននិយាយចំៗហាក់ដូចជាខឹងសម្បារយ៉ាងខ្លាំងទៅកាន់មហាជនមួយចំនួន ដែលបាននិយាយមិនល្អ និយាយអាក្រក់ទៅលើរូបខ្លួន
កក្ដដា សោភ័ណ្ឌ បាននិយាយចំៗហាក់ដូចជាខឹងសម្បារយ៉ាងខ្លាំងទៅកាន់មហាជនមួយចំនួន ដែលបាននិយាយមិនល្អ និយាយអាក្រក់ទៅលើរូបខ្លួន
ភ្នំពេញ ៖ ថ្មីៗនេះផងដែរ កក្ដដា សោភ័ណ្ឌ បាននិយាយចំៗហាក់ដូចជាខឹងសម្បារយ៉ាងខ្លាំងទៅកាន់មហាជនមួយចំនួន ដែលបាននិយាយមិនល្អ និយាយអាក្រក់ទៅលើរូបខ្លួន អស់ពីរឿងនេះទៅរឿងនោះ មិនចេះចប់មិនចេះហើយនោះទេ ជាពិសេសនិយាយមើលងា.យទៅលើដើមទ្រូងរបស់ខ្លួនតែម្ដង។ រហូតទប់ចិត្តមិនជាប់ ក៏បានធ្វើអោយ កក្ដដា សោភ័ណ្ឌ បញ្ចេញសារដាក់ទៅវិញគ្មានទុកមុខអោយបែបនេះថា «ឆ្ងល់ណាស់ អាអ្នករិះគន់អញ រឿងដោះធំនឹងមានលុយធ្វើដោះដូចអញអត់ និង 6000$ ជាពិសេសពួកមីស្រីៗមួយចំនួនតូចនឹងតែម្ដង ឬក៏ច្រណែនអញធំជាងខ្លួនវា?»។
ក្រោយពេលបានឃើញសារដែល កក្ដដា សោភ័ណ្ឌ បង្ហោះសារនិយាយដូច្នេះរួចមក មិនទុកយូរតទៅទៀត ក៏ឃើញថា មានពុកម៉ែបងប្អូនមួយចំនួនដែលតែងតែស្រលាញ់ចូលចិត្តគាំទ្រ កក្ដដា សោភ័ណ្ឌ បាននាំគ្នាចូលទៅខមិនកាន់ជើងរូបគេគ្រប់ៗគ្នាថា «អ្នករិះគន់ គេនឹងគ្មានសល់អីទេចែ កុំខ្វល់ចែ»។ អ្នកខ្លះក៏បាននិយាយបន្តទៀតថា «កុំនិយាយសម្តីចឹងអីម៉ាក់ៗ នាំតែឲ្យគេមិនចូលចិត្តយើងទេ គេទើស គេនិយាយអី ក៏តាមតែគេទៅ»។
មួយចំនួនទៀត ក៏បានបញ្ចេញមតិថា «ស៊ូអោយស្អាតជាងនឹងទៀតណាចែ សំខាន់បងកុំទៅខ្វល់ពីសំដី អត់បានការអី ពួកអ្នកមួយចំនួននឹង វាឃើញយើងល្អជាងវា មិនបានទេ ដូច្នេះហើយវានៅមិនសុខ ទើបធ្វើអោយវាក្តៅក្នុងខ្លួន បើមិនបានរិះគន់គេ វាគេងមិនលក់នោះទេ ជឿខ្ញុំទៅធ្វើចរិតអោយតែល្អទៅ» «អ្នកដែលច្រណែនបងឯង មានតែឆ្កួតហើយដែលទៅច្រណែន» «ខ្វល់ធ្វើអីបង យើងនៅបែបយើង អ្នកណាចង់និយាយអីឲ្យគេនិយាយទៅបង យើងសន្សំសុខ» «កុំជេរអីចែ អោយគេគិតមិចស្រេចតែគេចុះ សំខាន់យើងធ្វើដើម្បីខ្លួនយើងសប្បាយចិត្ត នូវអ្វីដែលយើងចង់បាន» «គេធ្វើអីធ្វើទៅ រឿងរបស់គេ ឆ្ងល់ម្នាក់ៗប្រឹងរិះគន់គេនឹងមានលុយគ្រប់គ្រាន់ហ៊ានចំណាយដូចគេអត់» «មិនបាច់និយាយទេបង ស្ងប់ស្ងាត់ល្អបំផុត គេនិយាយអីនិយាយទៅ មាត់គេទេ»។
ចំណែកឯអ្នកមួយចំនួនទៀត ពេលបានលឺសម្ដីរបស់ កក្ដដា សោភ័ណ្ឌ និយាយចេញមកដូចជាជ្រុលហួសហេតុពេក ក៏បានខមិនតបទៅវិញចំៗយ៉ាងចាស់ដៃដូច្នេះថា «ចេញសម្តីមក អោយគេស្អប់ទៀតហើយ រកកន្លែងអោយគេចូលចិត្តតិចមិនបាន»។ មហាជនខ្លះទៀត ក៏បានលើកឡើងដូច្នេះថា «សុំទោសបង បងជា Miss Queen បងពុំគួរប្រើពាក្យសម្តីមីនេះមីនោះទេ ព្រោះ Miss នីមួយៗគេមើលទៅលើរូបសម្បត្តិ ចរិយាសម្បត្តិ ការសិក្សា ចំណេះដឹង ជាពិសេសពាក្យសម្តីដែលនិយាយទៅកាន់មនុស្សទូទៅតែម្តង»។
ចំណែកខមិនឯទៀត ក៏បានបញ្ចេញមតិបែបនេះថា «និយាយតែបុគ្គលបានហើយ កុំនិយាយឡើងពួកៗចឹងវាមិនសមទេ សង្គមនេះមានអ្នកស្រលាញ់ និងស្អប់ បើហាមាត់ឡើងសុទ្ធតែចឹងនេះ កុំស្រែកថា គេរិះគន់ គេមិនចូលចិត្តខ្លួន ហើយកុំគិតថា គេច្រណែនខ្លួន អត់ទេ ជីវិតផ្សេងគ្នា ញ៉ាំបាយផ្ទះដេកខ្លួន ខ្ញុំក៏ជាអ្នកគាំទ្រចែដែរ តែដល់លឺចឹងអស់អារម្មណ៍ម៉ង» «គួរនិយាយពាក្យថា អ្នកខ្លះ កុំប្រើពាក្យពួកៗមីស្រីៗអី បើចាប់ទុកខ្លួនអែងជាស្រី»។ ទ្រាំមិនបានអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកខ្លះទៀត ក៏ធ្លោយមាត់ថា «និយាយតែអោយចំបុគ្គលទៅថី និយាយពួកៗមិចទេអូន អូនឯងនិយាយពួកៗចឹង មានគេអាយុច្រើនជាងអូន ទោះគេដៀលអូនមិច អូននិយាយតែបុគ្គលណាអោយចំបុគ្គលនឹងទៅ ពួកៗស្ដាប់ហើយវាគួរអោយសោកស្ដាយ Miss Queen ដែលល្អៗទៀតណាពៅ រៀនគិតស្វែងយល់អោយច្បាស់ បើសំដីខំមិនណាមិនល្អ កុំតប.ត ព្រោះរាល់ថ្ងៃអូនរស់ជាខ្លួនអូន តែរាល់ថ្ងៃអូនក៏ជាបុគ្គលដែលមានអ្នកស្គាល់ច្រើន បើអូនបន្ទាបតម្លៃរបស់អូន បន្ទាបនឹងកំហឹងមួយពេលរបស់អូន តើវាសក្តិសមនឹងពាក្យថា Miss Queen ដែរឬទេ?»៕