ឃាតកម្ម! ទំនាស់ក្នុងគ្រួសារ ឈានដល់បាញ់សម្លាញ់ ២នាក់ រួចជនដៃដល់បាញ់សម្លាប់ខ្លួនឯង
ឃាតកម្ម! ទំនាស់ក្នុងគ្រួសារ ឈានដល់បាញ់សម្លាញ់ ២នាក់ រួចជនដៃដល់បាញ់សម្លាប់ខ្លួនឯង
(កំពង់ធំ)៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ករណីហិង្សាកើតឡើងបង្កឲ្យជនរងគ្រោះ ចំនួន២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ នៅខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ករណីឃាតកម្ម ដោយចេតនាកើតឡើង នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តោងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកស្នងការរង បានបញ្ជាក់ថា ជនសង្ស័យធ្វើសកម្មភាព ឈ្មោះ ទឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នំពេញ ផ្លូវ២០០៤ (បុរីសូណា) មុខរបរជាងចាក់ស័ក្តិ និងស្រោបបណ្តោងព្រះ បានធ្វើសកម្មភាពយកអាវុធខ្លីបាញ់លើក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងក្រោមផ្ទះ បណ្តោលស្លាប់មនុស្សចំនួន២នាក់ និងរបួសធ្ងន់ម្នាក់។
ជនរងគ្រោះទាំង ៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ សួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ (ស្លាប់) ត្រូវជាលោកយាយរបស់ឈ្មោះ ហៀង រតនា
*ទី២៖ ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់) ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ហៀង រតនា
*ទី៣៖ ឈ្មោះ ហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំ (របួស) ត្រូវជាប្រពន្ធជនសង្ស័យ។
លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា កម្លាំងជំនាញបានកំណត់មុខសញ្ញា កន្លែងជនសង្ស័យលាក់ខ្លួនបានហើយ និងកំពុងបង្កើនប្រតិបត្តិការឈានទៅឃាត់ខ្លួន ដើម្បីអនុវត្តនីតិវិធីតាមច្បាប់៕