Banner KNP Detail Top

លក់ហ្គាសតូចមួយកន្លែង ទំនងបូមហ្គាសខុសបច្ចេកទេស បណ្ដាលឲ្យផ្ទុះទុយោ បង្កជាអគ្គិភ័យឆេះផ្អើល

លក់ហ្គាសតូចមួយកន្លែង ទំនងបូមហ្គាសខុសបច្ចេកទេស បណ្ដាលឲ្យផ្ទុះទុយោ បង្កជាអគ្គិភ័យឆេះផ្អើល

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី២៧ ខែមីនា ឆ្នំា២០២៣នេះ ស្ថិតនៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដែលធ្វើឲ្យខូចខាតសម្ភារ និង លុយកាក់មួយចំនួន តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ កូនស្ថានីយលក់ហ្គាសនោះ ឈ្មោះ នង ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ហ្គាសនៅចំណុចខាងលើ ។ អគ្គិភ័យបានកើតឡើង ពេលគាត់កំពុងបូមហ្គាស តែគេពុំដឹងពីមូលហេតុនៃអគ្គិភ័យនោះពីដំបូងទេ ខណៈគេឃើញម្ចាស់ស្ថានីយនេះ និងមនុស្សម្នាក់ផ្អើលរត់ព្រាត ចេញពីកន្លែងកើតហេតុ ។
សមត្ថកិច្ចបាននិយាយថា អគ្គិភ័យនោះបានកើតឡើង ដោយសារផ្ទុះទុយោបូមហ្គាស។ ម្ចាស់ស្ថានីយក៏បាននិយាយដែរថា ពេលកំពុងបូមហ្គាសសុខៗ ទំនងទុយោបូមហ្គាសស្ទះ ស្រាប់តែបែកធ្លាយតែម្ដង ។ ពេលទុយោហ្គាសបែកធ្លាយបែបនេះ វាបានប៉ះទៅនឹងប្រព័ន្ធចរន្តភ្លើងម៉ូទ័របូមហ្គាស ទើបបង្កជាអគ្គិភ័យតែម្ដង។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច សម្ភារដែលខូចខាតដោយសារអគ្គិភ័យមាន ឧបករណ៏បាញ់ហ្គាសមួយឈុត ធុងហ្គាសមួយ ម៉ូតូកង់បី០១គ្រឿង តុដាក់លុយ០១ លុយខ្មែរ០៤លានរៀល និង ប្រាក់ថៃប្រហែល៣០ម៉ឺនបាត តែពុំបង្កឲ្យគ្រោះថ្នាក់មនុស្សទេ ។
ក្រោយពីមានអន្តរាគន៏រថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ច និង ប្រជាពលរដ្ឋផង ដែលបានជួយពន្លត់។ នេះជាការធ្វេសប្រហែស ដែលអ្នកលក់ហ្គាសមិនបានត្រូតពិនិត្យរាល់ឧបករណ៍ប្រើប្រាសសម្រាប់បូមហ្គាស ទើបនាំឲ្យមានគ្រោះមហន្តរាយបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង