Banner KNP Detail Top

កញ្ញា វ៉ាន់នីឡា បានធ្វើអោយអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដែងការភ្ញាក់ផ្អើល ដោយនឹកស្មានមិនដល់ស្ទើរតែ

កញ្ញា វ៉ាន់នីឡា បានធ្វើអោយអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដែងការភ្ញាក់ផ្អើល ដោយនឹកស្មានមិនដល់ស្ទើរតែគ្រប់ៗគ្នា

ភ្នំពេញ ៖ កញ្ញា វ៉ាន់នីឡា បានធ្វើអោយអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដែងការភ្ញាក់ផ្អើល ដោយនឹកស្មានមិនដល់ស្ទើរតែគ្រប់ៗគ្នា។
តារាស្រីរូបនេះ នាងហាក់ដូចជាមានបញ្ហាអ្វីមួយកំពុងធ្វើអោយនាងមិនសប្បាយចិត្ត រហូតទ្រាំមិនបាន ក៏សម្រេចចិត្តបង្ហោះសារប៉ុន្មានឃ្លានៅលើហ្វេសប៊ុករបស់ខ្លួនតែម្ដង។ ហើយតារាស្រីសំឡេងមុតរូបនេះ បានរៀបរាប់ឱ្យគ្រប់គ្នាដឹងពាក់ព័ន្ធនឹងរឿងជីវិតប្រចាំថ្ងៃរបស់នាង និងចែករំលែកនូវបទពិសោធន៍ខ្លះៗ ដែលខ្លួនធ្លាប់ជួបនាពេលកន្លងមកនេះ។
នៅក្នុងខ្លឹមសារដែលនាងសរសេរនោះ បានបង្ហើបបែបនេះថា «មានមនុស្សជាច្រើនដែលមិនផ្តល់តម្លៃអោយខ្ញុំ គេមើលងា.យខ្ញុំណាស់! អ្នកខ្លះទៀត ឃើញយើងមិនទាំងយកភ្នែកមើលយើងផង គេថាគេស្គាល់តារាល្បីៗធំៗជាច្រើន ចឹងបើយើងអត់និយាយរកគេមុន ក៏គេអត់និយាយរកយើងដែរ។ ប៉ុន្តែរឿងនេះ អត់បញ្ហា ! បញ្ហាត្រង់ថា ទោះខ្ញុំគ្មានកេរ្តិ៍ឈ្មោះ មិនល្បី ឬខ្ញុំមកពីប្រភពណាក៏ដោយ វាគឺជាខ្ញុំ ! ខ្ញុំអាចមានសមត្ថភាពទិញបាយញ៉ាំ ខ្ញុំមានផ្ទះតូចល្មមគ្រាន់ទុកជ្រកភ្លៀង វាប្រសើរណាស់ទៅហើយ ខ្ញុំអត់ដែលទៅអំពុលទុក្ខដល់អ្នកណាទេ។ រៀនផ្តល់តម្លៃអោយគេខ្លះៗទៅក៏ល្អ ដរាបណាដែលគេមិនដែលធ្វើអោយយើងក្តៅក្រហាយ ដោយសារគេផងនោះ»។
ភ្លាមៗនោះ ពេលឃើញកញ្ញា វ៉ាន់ នីឡា បង្ហោះសារបែបនេះរួចមក ក៏មានអ្នកគាំទ្រជាច្រើននាក់នាំគ្នាចូលទៅបញ្ចេញមតិយ៉ាងដូច្នេះថា «បាទ អាយដល កុំខ្វល់ពីសម្ដីគេពេក ជីវិតមនុស្សម្នាក់ម្នាក់មិនដូចគ្នាទេ សំខាន់យើងរស់នៅបែបយើង មានសេចក្ដីសុខទៅបានហើយ» «ស្រលាញ់បងនីឡាណាស់ ឆ្លាត ស្អាត ហើយសំឡេងពីរោះទៀត» «ប្រហែលមេឃក្តៅពេក មនុស្សខ្លះ toxic ទំនេរៗលែងបែងចែកល្អអាក្រក់ ខ្ញុំក៏ជួបដែរបង» «មិនបាច់ខ្វល់ទេចែ ព្រោះមនុស្សអស់នឹងគ្មានតម្លៃឲ្យចែខ្វល់ដូចគ្នា»។
តារាចម្រៀងស្រី វ៉ាន់ នីឡា ម្ចាស់បទ «គេសុំជួបសង្សារចាស់គេ» «មនុស្សបងធុញវិលវិញបានទេ» «បងមិនអន់ទេ តែគេល្អជាង» រូបនេះ គឺជាតារាចម្រៀងមួយរូបដែលមានស្នាដៃ និងទេពកោសល្យពេញខ្លួនទាំងការច្រៀង ចេះបត់បែនគ្រប់កាលៈទេសៈ មិនថាបទចម្រៀងបែបញាក់ បែបសេដៗនោះទេ តារាស្រីរូបនេះ អាចធ្វើបានគ្រប់ទម្រង់ទាំងអស់។ ជាពិសេស បើនិយាយពីបទចម្រៀងរបស់នាងវិញ មិនថាចេញមកបែបម៉េចទេ សុទ្ធសឹងតែពីរោះៗរណ្ដំមិនចេះជិនណាយ ស្ដាប់ហើយចង់ស្ដាប់ទៀត មិនចេះធុញសូម្បីបន្តិច រហូតដល់ថ្នាក់ធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្រតែងតែនិយាយសរសើរមិនដាច់ពីមាត់ រូបសម្រស់ក៏បាន សំឡេងក៏អ៊ែម បានគ្រប់ទម្រង់តែម្ដង មិនសរសើរមិនបាន៕

អត្ថបទដែលជាប់ទាក់ទង