Banner KNP Detail Top

ទំនាស់ពាក្យសំដី បុរស២នាក់យកកាំបិតប័ុងតោកាប់ទៅជនរងគ្រោះ

ទំនាស់ពាក្យសំដី បុរស២នាក់យកកាំបិតប័ុងតោកាប់ទៅជនរងគ្រោះ

តាកែវ: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្នុងសាលារៀនវិទ្យាគិរីវង់ ស្ថិតនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមជនសង្ស័យមានគ្នាចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ណាត ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។
២.ឈ្មោះ កឹម វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។
៣.ឈ្មោះ អ៉ឹម រ៉ាស៊ីន (ហៅ ស៊ីញ) ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជនដៃដល់)
៤.ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ ឈ្មោះ ព្រីង ធុតសុដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិគ្រាំងទ្រមូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ មិនបណ្តាលឲ្យរងរបួសទេ ព្រោះជនរងគ្រោះជនរងគ្រោះបានរត់គេចខ្លួនរួច ហើយបានប្រជាពលរដ្ឋឃើញក៏មកប្តឹងរាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ តែជនសង្ស័យឈ្មោះ អ៉ឹម រ៉ាស៊ីន (ហៅ ស៊ីញ) បានរត់គេចខ្លួនបាត់។
មូលហេតុ: ទំនាស់ពាក្យសំដីគ្នា។ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា និង កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង