បុរស២នាក់និងស្ត្រីវ័យចំណាស់២នាក់ ត្រូវបានអាជ្ញាធរធ្វេីការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពី
បុរស២នាក់និងស្ត្រីវ័យចំណាស់២នាក់ ត្រូវបានអាជ្ញាធរធ្វេីការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពី ដើេរៃអង្គាសបច្ច័យតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន មុខរោងចក្រ
ភ្នំពេញ ៖ ឃាត់ខ្លួនជនក្លែងបន្លំនេះ ធ្វេីឡេីងកាលពី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។អ្នកទាំង៤ បានឲ្យដឹងថា ក្រុមគាត់មានទីលំនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
បុរស២នាក់និងស្ត្រីវ័យចំណាស់២នាក់ទៀតត្រូវបានអាជ្ញាធរធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពី ដើេរៃអង្គាសបច្ច័យតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន មុខរោងចក្រ ជាលក្ខណៈអាជីព ខុសប្រក្រតី បម្រើប្រយោជន៍ផ្ទាល់ខ្លួន។
ក្រោយពីឃេីញសកម្មភាពមនុស្សទាំង៤នាក់មានកាន់ឯកសារមួយសន្លឹកដេីរឃោសនារៃអង្គាសបច័្ចយតាមទីសាធារណៈហាក់មិនប្រក្រតីទេីបធ្វេីការឃាត់ខ្លួនសួរនាំតែម្តង។ ថ្វីបេីអ្នកទាំង៤មានកាត់ឯកសារមួយសន្លឹងពិតមែន តែមិនទាំងស្គាល់ព្រះនាមចៅអធិការវត្ត មុឺនសោភា ផង សូម្បីតែឈ្មោះលោកអភិបាលស្រុក ដំណាក់ចង្អើរ លោក អភិបាលខេត្តកែប ក៏មិនស្គាល់ឈ្មោះដែរ ពោលនិយាយរកកន្លែងជឿមិនឃើញ ។
អ្នកទាំង៤ បានឲ្យដឹងថា ក្នុងការដើររៃអង្គាស ក្នុងមួយថ្ងៃបានលុយពី១០មុឺនរៀល ទៅ២០មុឺនរៀល ដើរធ្វើសកម្មភាពក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា តា យាយ អ្នកដើររៃអង្គាស គ្នា៤នាក់ ម៉ូតូកង់បីមួយគ្រឿង មុខដដែលៗ កាន់ឯកសារមិនប្រក្រតីមួយសន្លឹក រៃលុយយកទៅកសាងវង្តនេះ វត្តនោះ យប់ឡើងចូលដេកសម្រាកសុទ្ធតែផ្ទះជួល ផ្ទះសំណាក់ ។
អាជ្ញាធរវិញបានឲ្យដឹងថា មន្ទីរ ក្រសួងអម្មការ មិនបានអនុញ្ញាតឲ្យមានអ្នកដើរធ្វើសកម្មភាពរៃអង្គាសបែបនេះទេ បង្កឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ តម្លៃនៃព្រះពុទ្ធសាសនា ។ នៅតែមានអ្នកយកសាសនា មកធ្វើជាមុខរបរ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន ។
មនុស្សប្រុសស្រីទាំង៤នាក់នេះ ខណៈដែលកំពុងដើរធ្វើសកម្មភាពរៃអង្គាសលុយពីពលរដ្ឋ តាមភូមិ ខុសប្រក្រតី ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី២ ឃាត់ហៅនាំយកទៅធ្វើការអប់រំ បញ្ឈប់នូវសកម្មភាពរៃអង្គាសលុយបែបនេះទៀត ដែលជាហេតុនាំឲ្យប៉ះពាល់តម្លៃនៃព្រះពុទ្ធសាសនា ៕