Banner KNP Detail Top

យុវជនម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំ បណ្ដាលឱ្យបុកជាមួយរថយន្តមួយគ្រឿង បើកនៅខាងមុខពេញមួយទំហឹង ស្លាប់បាត់បង់ជីវិតភ្លាមៗ

យុវជនម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំ បណ្ដាលឱ្យបុកជាមួយរថយន្តមួយគ្រឿង បើកនៅខាងមុខពេញមួយទំហឹង ស្លាប់បាត់បង់ជីវិតភ្លាមៗ

កណ្ដាល: នៅ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចន្លោះគីឡូមែត្រ(៤១.៤២) ស្ថិតក្នុងភូមិព្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បើកម៉ូតូក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើបានវ៉ាជែងមិនប្រកាន់ស្ដាំ ជ្រុលទៅបុករថយន្ត០១គ្រឿងម៉ាកហ្វត ពេញមួយទំហឹង បណ្ដាលអោយជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ ហាន សារឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងច្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង បើកបរម៉ូតូម៉ាកHONDA C125ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1W0305 ។ចំណែកភាគីខាងរថយន្តម៉ាក ហ្វត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AL7145 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ
ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ វ៉ាជែងក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន ។ ចំពោះករណីនេះ ផ្នែកសណ្ដាប់ធ្នាប់បានចុះវាស់វែងនិងដកហូតសំភារៈទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង