បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់ តុលាការខេត្តកំពង់ឆ្នាំង ករណីគ្រឿងញៀន
បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់ តុលាការខេត្តកំពង់ឆ្នាំង ករណីគ្រឿងញៀន
កំពង់ឆ្នាំង ៖ រយៈពេល២ថ្ងៃសមត្ថកិច្ចនៃស្នងការរង ទទួលផែនប្រចាំគ្រឿងញៀនខេត្តបានឃាត់ខ្លួនបញ្ជូនជនសង្ស័យ២នាក់ទៅកាន់តុលាការខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣នេះកាលពីនៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្អេរ បានចុះល្បាតនៅក្នុងមូលដ្ឋាន មកដល់ចំណុចមុខ ៥ជាន់ ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុង/ខេត្ដកំពង់ឆ្នាំង បានឃើញមុខសញ្ញាម្នាក់ឈ្មោះ នុត ដារ៉ា ហៅ ម៉ាប់ ភេទប្រុស អាយុ 36ឆ្នាំ មុខរបរមិនពិត រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្ដកំពង់ឆ្នាំង បានឃាត់សួរនាំ ឆែកឆេរលើខ្លួនរបស់ជនសង្ស័យរកឃើញ សំបកថង់ថ្នាំញៀន នឹងឧបករណ៍ជក់ថ្នាំញៀន ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល តេស្តបញ្ជាក់ថាមានផ្ទុកសារធាតុញៀនខុសច្បាប់ ឃើញដូចនេះសមត្ថកិចបានឃាត់ខ្លួនជនសង្យ័យបញ្ជូនមកអធិការដ្ឋានដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យចាត់ការបន្ត ។
លុះដល់នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ខេត្ត បានចុះល្បាតនៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង មកដល់ចំណុចផ្លូវចូលផ្ទះសំណាក់សាន់ដេរ ២ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង បានឃើញជនសង្ស័យ ១នាក់ ក៏បានឃាត់សួរនាំ នឹងធ្វើតេស្ដ្ដទឹកនោមរកសារធាតុញៀន ជាលទ្ធផលតេស្ដបញ្ជាក់ថាមានផ្ទុកសារធាតុញៀនខុសច្បាប់ ជនសង្ស័យឈ្មោះ ទូច ពុធរ៉ាឆវុធ្ធ ហៅធូ ភេទប្រុស អាយុ ៣១ឆ្នាំ មិន (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ) រស់នៅភូមិ ឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្ដកំពង់ឆ្នាំង ឃើញរឿងនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនបញ្ជូនមក អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្ត៕