Banner KNP Detail Top

បុរសម្នាក់ បើករថយន្តពាក់ស្លាកលេខរដ្ឋមួយគ្រឿង ទាំងបំពានភ្លើងស្តុប ត្រូវបានម៉ូតូ២ គ្រឿងជិះលឿន បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្

បុរសម្នាក់ បើករថយន្តពាក់ស្លាកលេខរដ្ឋមួយគ្រឿង ទាំងបំពានភ្លើងស្តុប ត្រូវបានម៉ូតូ២ គ្រឿងជិះលឿន បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ និងស្រាលម្នាក់

ភ្នំពេញ ៖ កាលពី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុប ការ៉ាស់សាំងតូតាល តាមបណ្ដោយផ្លូវ១៨២ កែងនឹងផ្លូវ ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ២ ព្រំប្រទល់ និងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុពួកគេគ្នាមានគ្នា៦ នាក់ ប្រុស៥ ស្រី១ ជិះម៉ូតូ ៣គ្រឿង ក្នុងមួយគ្រឿងជិះគ្នា២នាក់ ចំណែកម៉ូតូ ២ គ្រឿងជិះនៅខាងមុខ មួយគ្រឿងម៉ាកហុងដាឌ្រីមសង់C- ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FX-2532 និងមួយគ្រឿងទៀតប្រភេទម៉ូតូកូនទាពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1X-6165 និងមួយគ្រឿងទៀតម៉ាក់ហុងដាឌ្រីមសង់C-១២៥ ពណ៌សមិនចាំស្លាកលេខ ជិះដោយប្រុសស្រីពីរនាក់នៅខាងក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទើសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្តុបភ្លើងខៀវ ដោយបន្តដំណើរទៅមុខទៀត ខណៈនោះស្រាប់តែមានរថយន្ត Ford Rangerគ្រឿងពណ៌សពាក់ផ្លាកលេខរដ្ឋ 32-2-0405បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិចដោយបំពានភ្លើងស្តុប ក៏ត្រូវម៉ូតូ ពីរគ្រឿងជិះនៅខាងមុខ ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់របួសធ្ងន់៣ នាក់និងស្រាលម្នាក់ ចំណែកពួកគេប្រុសស្រីពីរនាក់ដែលជិះម៉ូតូនៅខាងក្រោយចាប់ហ្វ្រាំងទាន់។ចំណែករថយន្តបានព្យាយាមបើករត់មកដល់ត្រង់ចំណុចស្តុបសំណង់ ១២ ផ្លូវ ២៦៥ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ទាំងរថយន្តនិងអ្នកបើកបររួចប្រគល់ជូនសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំម៉ូតូ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង