បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបេីកម៉ូតូក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកនឹងខឿនសួរច្បារ ផ្លោងទៅ បោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹង
បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបេីកម៉ូតូក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកនឹងខឿនសួរច្បារ ផ្លោងទៅ បោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹង
ភ្នំពេញៈ កាលពី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មុនពេលកេីតហេតុ ជនរងគ្រោះ បានចេញពីកម្មវិធីមួយកន្លែង ក្នុងគោលបំណង ជិះម៉ូតូទៅផ្ទះវិញ បេីកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីខាងជេីងមកខាងត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលើ បេីកក្នុងល្បឿនលឿន ហើយដោយសារ ស្រវឹងផង ក៏រេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងខឿនសួនច្បារ ផ្លោងហោះផ្ទប់ក្បាល ទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បែកក្បាល ធ្លាយខួរស្លាប់ ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
បុរសរងគ្រោះដែលស្លាប់ មានឈ្មោះ សៅ សុខន អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះលេខ៦ZEO ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសនេះ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KA.0670 ជិះតែម្នាក់ឯង។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក រង់ចាំសាច់ញាតិ យក ឯកសារមកផ្ទៀងផ្ទាត់ ប្រគល់ឱ្យវិញ នៅពេលក្រោយ។ ចំណែកឯសពសមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕