គ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តលឿន ស្ថានភាពងងុយដេក ធ្វើឱ្យបើកខុសផ្លូវ ជ្រុលទៅបុកដើមត្នោត ក្រឡាប់រថយន្ត បង្កគ្រោះថ្នាក់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់
គ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តលឿន ស្ថានភាពងងុយដេក ធ្វើឱ្យបើកខុសផ្លូវ ជ្រុលទៅបុកដើមត្នោត ក្រឡាប់រថយន្ត បង្កគ្រោះថ្នាក់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់
ខេត្តកែប៖ ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកបរក្នុងទិសដៅពីលិចទៅកើត រថយន្តម៉ាកកាមរី ហាយប្រ៊ីដ ពាក់ផ្លាកលេខ 2O-1155 ពណ៌ទឹកប្រាក់។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តលឿនក្នុងស្ថានភាពងងុយដេកធ្វើឱ្យបើកខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង។
ហេតុការណ៍នេះ បណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ជួប វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ និងមានស្រុកកំណើតរស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការបញ្ជូនតាមរថយន្តមណ្ឌល សុខភាពឃុំពងទឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកវត្ថុតាង(រថយន្ត)កម្លាំងសមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ៕