Banner KNP Detail Top

រថយន្តមួយគ្រឿង បើកដោយបុរសជនជាតិចិនម្នាក់ ឆ្លងផ្លូវជ្រុលទៅបុកអ្នកជិះម៉ូតូមួយគ្រឿង បណ្ដាលឲ្

រថយន្តមួយគ្រឿង បើកដោយបុរសជនជាតិចិនម្នាក់ ឆ្លងផ្លូវជ្រុលទៅបុកអ្នកជិះម៉ូតូមួយគ្រឿង បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ បានរបួសធ្ងន់និងស្រាល

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ សិស្សសាលារងគ្រោះទាំង២នាក់បងប្អូនបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ឌុបគ្នាចេញពីសាលាឆ្ពោះទៅផ្ទះ ។ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក PRADO ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-8818 បើកដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រួចឆ្លងផ្លូវពីត្បូងទៅជើង ជ្រុលបុ.កពេញទំហឹងតែម្ដង។
សិស្សរងគ្រោះទាំង២នាក់នោះ ម្នាក់ឈ្មោះ ឡុង ស្រ៊ូវីរៈស័ក្ដ ភេទប្រុស អាយុ១៥ឆ្នាំ រងរបួសបាក់ជើងឆ្វេង ចំណែកម្នាក់ទៀតត្រូវជាបងប្រុសជីដូនមួយឈ្មោះ ឡូញ ចាវ អាយុ២៣ឆ្នាំ ។ ជនរងគ្រោះទាំង២មានទីលំនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី៣និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែងរួចនាំយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ

អត្ថបទដែលជាប់ទាក់ទង