ឈុតតំណាងជាតិរបស់ខេត្ត-ក្រុងនានានៅកម្ពុជា នារីដ៏ស្រស់ស្អាត និងប្រុសសង្ហាជាច្រើនរូប ត្រូវមក
ឈុតតំណាងជាតិរបស់ខេត្ត-ក្រុងនានានៅកម្ពុជា នារីដ៏ស្រស់ស្អាត និងប្រុសសង្ហាជាច្រើនរូប ត្រូវមកប្រមូលផ្តុំគ្នាជួបជុំដើម្បីឡើងឆាកបង្អួតឈុត និងភាពក្លាហានរៀងៗខ្លួនអោយទស្សនិកជនវាយតម្លៃ
ភ្នំពេញ ៖ មហាជនមានការភ្ញាក់ផ្អើលនៅពេលឃើញបណ្តាឈុតនីមួយៗ មានសភាពប្លែកៗខុសពីគ្នា មើលទៅពិតជាមិនអន់នោះឡើយ ដែលបង្ហាញថា ទឹកដៃរបស់ក្មេងជំនាន់ក្រោយកាន់តែល្អឡើង។
ពិធីបង្ហាញនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ហើយក៏មានការផ្សាយបន្តផ្ទាល់ផងដែរ ពីសំណាក់ផេកផ្លូវការរបស់កម្មវិធី ។
ការប្រកួតកម្មវិធី Miss & Mister Supranational Cambodia 2023 បានប្រារព្ធសារជាថ្មី បន្ទាប់ពីប្រកួតប៉ុន្មានវគ្គមកហើយនៅក្នុងរដូវកាលថ្មីនេះ។ ការប្រកួតម្តងទៀត ជាឈុតតំណាងជាតិរបស់ខេត្ត-ក្រុងនានានៅកម្ពុជា ដែលសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ពីក្រុមអ្នកឌីហ្សាញ ក្នុងន័យសំដៅទៅរកភាពទាក់ទាញពីមហាជន និងគណៈកម្មាការដាក់ពិន្ទុ។
នារីដ៏ស្រស់ស្អាត និងប្រុសសង្ហាជាច្រើនរូប ត្រូវមកប្រមូលផ្តុំគ្នាជួបជុំដើម្បីឡើងឆាកបង្អួតឈុត និងភាពក្លាហានរៀងៗខ្លួនអោយទស្សនិកជនវាយតម្លៃ។ ហើយឆ្នាំនេះឃើញថា ក្នុងឈុតតំណាងជាតិនីមួយៗរបស់ខេត្ត-ក្រុងឃើញថា មានការទាក់ទាញពីភាពច្នៃប្រឌិត កាន់តែមានទេពកោសល្យល្អពីអ្នកឌីហ្សាញ កាន់តែវិវត្តន៍ខ្ពស់ ក្នុងការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលប្លែកនោះ គឺកញ្ញា លីវ ជីលី អតីតម្ចាស់មកុដ Miss Grand Cambodia 2020 បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលពេញសង្គមបវរកញ្ញា ដោយនាងក្លាយជាបេក្ខភាពផ្លូវការ ដើម្បីដណ្តើមមកុដក្នុងការប្រកួត Miss Supranational Cambodia 2023 ក្នុងពេលដែលនាងឆ្អិនខាងងារជាបវរកញ្ញាដ៏មានបទពិសោធន៍។ គេនៅតែមិននឹកស្មានថា ស្រីស្អាតរូបនេះ មកដាក់ពាក្យប្រកួតឡើងវិញ មកក្លាយជាបេក្ខភាព ហើយត្រូវបានគេតាមឃ្លាំមើល និងវាយតម្លៃបែបនេះម្តងទៀតឡើយ ៕