Banner KNP Detail Top

មនុស្សស្លាប់ ដោយគ្រោះធម្មជាតិ ( រន្ទះបាញ់ )នៅចំណុចតាមផ្លូវរទេះក្នុងព្រៃសហគមន៍ ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី

មនុស្សស្លាប់ ដោយគ្រោះធម្មជាតិ ( រន្ទះបាញ់ )នៅចំណុចតាមផ្លូវរទេះក្នុងព្រៃសហគមន៍ ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី


ខេត្តសៀមរាប៖ នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២៣ ករណីមនុស្សស្លា-ប់ ដោយគ្រោះធម្មជាតិ ( រ-ន្ទះបា-ញ់ ) នៅចំណុចតាមផ្លូវរទេះក្នុងព្រៃសហគមន៍ ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ស-ពឈ្មោះ ពីង ហេ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរដើររកឃ្មុំ និងដុតធ្យូង ។
តាមការបំភ្លឺពី ប្អូនបង្កើតជនរងគ្រោះ បានឲ្យដឹងថា បងប្រុសរបស់គាត់ បានទៅរកឃ្មុំ ក្នុងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ រហូតដល់ម៉ោង៧យប់មិនទាន់ឃើញត្រឡប់មកផ្ទះវិញ លុះព្រឹកថ្ងៃទី ៣០ខែ មិនា ឆ្នាំ២០២៣ វេលាម៉ោង០៤.០០នាទីព្រឹក នៅតែមិនឃើញត្រឡប់មកផ្ទះទៀត គាត់ក៏នាំអ្នកភូមិជាច្រើននាក់ តាមរកជនរងគ្រោះ នៅចំណុចតាមផ្លូវរទះ រហូតដល់វេលាម៉ោង ០៧.០០នាទី ស្រាប់តែបានឃើញជនរងគ្រោះ ដួលស្លា-ប់នៅលើផ្លូវនោះទាំងម៉ូតូដួលសង្កត់ជើង និងបានឃើញដើមឈើនៅទីនោះ មានស្នាមរ-ន្ទះបា-ញ់ថ្មីៗ ទើបគាត់ដឹងថា បងរបស់គាត់ស្លាប់ដោយសាររ-ន្ទះបា-ញ់ ពេលកំពុងបើកម៉ូតូក្នុងព្រៃ។
បើតាមការពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោញពិតជាស្លា-ប់ដោយសារគ្រា-ប់រ-ន្ទះបា-ញ់ពិតប្រាកដមែន ។
បន្ទាប់ពីពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ស-ពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង