Banner KNP Detail Top

កោះហៅរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំភ្លឺលើការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»

កោះហៅរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំភ្លឺលើការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»

ភ្នំពេញ៖ តាមលិខិតអញ្ជើញរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកមឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សត្រូវចូលបំភ្លឺនៅវេលាម៉ោង ៨:៣០នាទីព្រឹក។ លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គីចូលបំភ្លឺថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល។
លោកមឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ,
លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី និង លោក ថេង សាវឿន ប្រធានសមាគម-CCFC នឹងធ្វើការចូលឆ្លើយបំភ្លឺតាមការអញ្ជើញនៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបំភ្លឺលើការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ។
លោក ថេង សាវឿន ប្រធានសមាគមកសិករ ចូលបំភ្លឺថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ ព្រឹក ពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ។
សូមជម្រាបថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកអំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ បានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង