Banner KNP Detail Top

លំនៅឋានប្រជាពលរដ្ឋអស់ ០២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ បង្កឲ្យមានការភ្ញាក់ផ្អើល

លំនៅឋានប្រជាពលរដ្ឋអស់ ០២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ បង្កឲ្យមានការភ្ញាក់ផ្អើល

ខេត្តព្រៃវែង ៖ កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រៃចារ ឃុំថ្មពួន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ គ្រោះអគ្គិភ័យនេះ បានឆាបឆេះលំនៅឋានដែលធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង របស់ម្ចាស់ផ្ទះឈ្មោះ ជួន ឆាត ភេទស្រី អាយុ៧៦ឆ្នាំ និងម្ចាស់ផ្ទះឈ្មោះ កែវ ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ បានឆេះអស់ជញ្ជាំងម្ខាង ។
មូលហេតុកើតមានអគ្គិភ័យនេះ គឺបណ្ដាលមកពីការទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើងឆាបឆេះបំផ្លាញខូចខាតសម្ភារផ្ទះទាំង២ សរុបប្រមាណ ២,៥០០,០០០រៀល និងប្រាក់ដុល្លារ ប្រហែល៤០០ដុល្លារ ។ ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គីភ័យការិយាល័យជំនាញស្រុក ចំនួន០១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ។ ករណីអគ្គិភ័យនេះ មិនបណ្តាលអោយមានមនុស្សរងរបួស ឬស្លាប់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង