Banner KNP Detail Top

ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលជិះម៉ូតូធ្វើដំណើរតាមផ្លូវបានហើយ ជិះគេចមិនរួច ក៏ផ្តួលម៉ូតូចោល នាំគ្នារត់គេចខ្លួនបាត់ស្រមោល

ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលជិះម៉ូតូធ្វើដំណើរតាមផ្លូវបានហើយ ជិះគេចមិនរួច ក៏ផ្តួលម៉ូតូចោល នាំគ្នារត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលជិះម៉ូតូធ្វើដំណើរតាមផ្លូវបានហើយ ជិះគេចមិនរួច ក៏ផ្តួលម៉ូតូចោល ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក ហុងដាស្កុបពី ស៊េរីឆ្នាំ២០២១ ពណ៌សលាយក្រហម ចេញពីផ្ទះមីងម្តុំផ្សារដើមគ គោលបំណងត្រឡប់ទៅផ្ទះវិញ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកចំនុចកើតហេតុក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-8108 ជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆ.ក់យកកាបូបរបស់គាត់ ដែលទុកប្រឡោះជើងខាងមុខ បានសម្រេច ហើយក៏បន្ថែមល្បឿនម៉ូតូជិះទៅមុខបាន៥០ម៉ែត្រ ត្រូវបានរូបគាត់ស្រែកថាចោរៗ ណាផ្លូវនៅខាងមុខស្ទះផង ទើបធ្វើឱ្យជនសង្ស័យភ័.យស្ល.ន់ស្លោក៏ផ្តួលម៉ូតូចោល ហើយបោះកាបូបរបស់គាត់មកលើផ្លូវវិញ រួចហើយក៍នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្ដងទៅ ។
នារីរងគ្រោះមានអាយុ២៤ឆ្នាំ មុខរបរពេទ្យឡាបូធ្មេញ ស្នាក់នៅបុរីមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JZ8108 ជារបស់ជនសង្ស័យ ។
នារីជនរងគ្រោះបានបន្តទៀតថា សំភារៈនៅក្នុងកាបូបរបស់គាត់មានលុយមួយចំនួន និងសំលៀកបំពាក់ តែមិនបាត់បង់នោះទេ ។ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ក៏បានទូរសព្ទ័ហៅបងប្អូនអោយមកជួយជូនត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង យកទៅរក្សាទុកនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីប្រគល់អោយខាងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ៕

អត្ថបទដែលជាប់ទាក់ទង