Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តមួយគ្រឿង រយ៉ែថយក្រោយយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្

បុរសម្នាក់ បេីករថយន្តមួយគ្រឿង រយ៉ែថយក្រោយយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យកល់ជាប់លេីទ្រូងផ្លូវ និងធ្វេីឱ្យបុរស២នាក់រងរបួស

ភ្នំពេញ ៖ ភ្ញាក់ផ្អើលនៅ ថ្ងៃទី០៣ មេសា ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
មុនកេីតហេតុ គេឃេីញបុរសម្នាក់បានបេីករថយន្តបង្កម៉ាក លុចសុីស LX570 ពណ៌ស្ក ពាក់ផ្លាកលេខ ភ្នំពេញ 2AT-8288 ដោយរយ៉ែចេញពីធនាគារ ស្ថាបនា យ៉ាងលឿនមកបុកឡំប្រឺតា មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់កំពុងដឹងភ្ញៀវ ជាបុរសម្នាក់ទៀត កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ចំពីចហៀងពេញទំហឹង បណ្ដាលឱ្យខ្ទាតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបានអស់៥កង់ កល់ជាប់ទាំងរថយន្តបង្កនិងឡំប្រឺតា រងការខូចខាតយ៉ាងដំណំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានបុរសពីរនាក់ ម្នាក់ជាម្ចាស់ឡំប្រឺតា និងម្នាក់ជាភ្ញៀវធ្វេីដំណេីរបានរងរបួសខ្លួនប្រាណគួរសម និងបានទៅមន្ទីរពេទ្យដេីម្បីពិនិត្យរបួសផងដែរ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្ក និងឡំប្រឺតា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង