Banner KNP Detail Top

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) ឃាត់ខ្លួនមនុស្សចំនួន ០៨នាក់

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) ឃាត់ខ្លួនមនុស្សចំនួន ០៨នាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុករុក្ខគិរីនិងស្រុកមោងឫស្សី បាននាំខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ០៨នាក់យកមកសាកសួរ ធ្វើការណែនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការលេងល្បែងស៉ីសងខុសច្បាប់បន្តទៀត។ នេះបេីបេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។
បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា បានបន្តថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរីនិងស្រុកមោងឫស្សី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) នៅក្នុងមូលដ្ឋានចំនួន ០២ករណី និងឃាត់ខ្លួនមនុស្សចំនួន ០៨នាក់ ។
ប្រតិបត្តិការនៅស្រុករុក្ខគិរី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) នៅក្នុងមូលដ្ឋានត្រង់ចំណុចភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករក្ខគិរី ខេត្តបាត់ដំបងចំនួន០១លើក។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ១.ឈ្មោះ ភ័ណ្ឌ ចាន់នឿន ភេទស្រី អាយុ៣៥ឆ្នាំ ២.ឈ្មោះ ទៀប ភា ភេទស្រី អាយុ៥០ឆ្នាំ (អ្នកលេង)៣.ឈ្មោះ គុណ សុខណា ភេទស្រី អាយុ ៤៣ឆ្នាំ (អ្នកលេង) ៤.ឈ្មោះ សែម រ៉ម ភេទស្រី អាយុ ៣៥ឆ្នាំ និង៥.ឈ្មោះ រឹង ហឿម ភេទស្រី អាយុ ៣៤ឆ្នាំ។ អ្នកទាំង០៥នាក់ រស់នៅភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងដកហូតបានរួមមាន៖ កម្រាលចំនួន០២, បៀ ០២ហ៊ូ ។
ប្រតិបត្តិការនៅស្រុកមោងឫស្សី វេលាម៉ោង១៤និង៤៥នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គល ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ៥២សន្លឹក) នៅក្នុងមូលដ្ឋានត្រង់ចំណុចភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងចំនួន០១លើក។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ១.ឈ្មោះ ដិន សាមាន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ២.ឈ្មោះ សោម ពីសី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង៣.ឈ្មោះ សួន ប៉ប់ ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងដកហូតបានរួមមាន៖
-បៀចំនួន ០១ហ៊ូ
-កម្រាលចំនួន ០១
-ស្បែកជើង ២គូ ។
ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៨នាក់ខាងលើត្រូវបានធ្វើការអប់រំ និងធធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង