ជនសង្ស័យ ០៣នាក់ ករណីធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូ កម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានហើយ
ជនសង្ស័យ ០៣នាក់ ករណីធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូ កម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានហើយ
ខេត្តតាកែវ : កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៣ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖
– គោលដៅទី១:ម៉ោង៩,២៥នាទី ឃាត់ខ្លួនបាន០១នាក់ឈ្មោះ រឿន សាម៉ីឌី ភេទប្រុស អាយុ.១៧.ឆ្នាំ មុខរបរមិនពិតប្រាកដ។
– គោលដៅទី២:ម៉ោង១០,១០នាទី ឃាត់ខ្លួនបាន០១នាក់ឈ្មោះ ហៃ វាសនា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ រស់នៅ ភូមិ/ឃុំ ខ្វាវ ស្រុកសំរោង។
– គោលដៅទី៣:ម៉ោង១០,២០នាទី ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ វណ្ណ ភារម្យ ហៅង៉ែត ភេទប្រុស
អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង ឃុំខ្វាវ ស្រុកសំរោង។
ដោយឡែកដំណើររឿងនៃការស្ទា.ក់.វា.យ.យកម៉ូតូ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣,៣០នាទី មានជនសង្ស័យ០១ក្រុម មានគ្នា០២នាក់ ក្នុងនោះជនរងគ្រោះបានស្គាល់ម្នាក់ឈ្មោះ សាម៉ីឌី បានធ្វើសកម្មភាពពូនចាំស្ទាក់វាយយកម៉ូតូត្រង់ចំនុចលើខ្នងប្រឡាយត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ម៉ូតូម៉ាកហុងដា C125 សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R.6385 ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។ ក្រោយទទួលពាក្យបណ្ដឹងពីពូជនរងគ្រោះឈ្មោះ ឆាង ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិស្លែង ឃុំជម្រះពេន ស្រុកសំរោងខេត្តតាកែវ ថាមានករណីជនសង្ស័យ.វា.យក.ម៉ូតូក្មួយរបស់គាត់ មានឈ្មោះ សុត រចនា ជាជនរងគ្រោះ ភេទស្រី អាយុ ១៦..ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ កម្លាំងជំនាញបានបើការស្រាវជ្រាវនិងស៊ើប អង្កេត រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។ ជនសង្ស័យ ០៣នាក់ ត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនចាត់ការបន្ត ទៅសាលាដំបូងខេត្តតាកែវ តាមនីតិវីធីច្បាប់ ៕