បន្តិចទៀត! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើ ញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គី
បន្តិចទៀត! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើ ញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹកព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ៤,២៦៤ នាក់
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំគ្រូបង្វឹកព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ៤,២៦៤ នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដែលនេះគឺជាជំនួបលើកទី៥ ។
ពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបានធ្វើចំនួន៤ លើករួចមកហើយ ។ ប៉ុន្តែ ត្រូវបានខកខាននៅឆ្នាំ ២០២០,២០២១ និង២០២២ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងជាប្រធានគណៈ កម្មាធិការជាតិអូ ឡាំពិកកម្ពុជាបានឱ្យដឹងថាពិធីស្រស់ស្រូបអាហារសាមគ្គីនាពេលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡា មន្ត្រីកីឡាចំនួន ៩១៩,នាក់, ថា្នក់ដឹកនាំមន្ត្រីកីឡា ជនមានពិការ ភាពនិងពិការសតិបញ្ញាចំនួន ២២០នាក់,ថ្នាក់ដឹកនាំមន្ត្រីកីឡាកងយោធពលខេមរភូមិន្ទនិងនគរបាលជាតិចំនួន ៥០នាក់ ,ព្រឹទ្ធាចារ្យកីឡាចំនួន៧៥នាក់និងកីឡា ករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាល-ចៅក្រមចំនួន ៣,០០០នាក់។
លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងថាវត្តមានរបស់សម្តេចតេជោ ហ៊ុន សែនអញ្ជើញពិសារអាហារសាមគ្គីជាមួយក្រុមគ្រួសារកីឡានាពេលនេះបង្ហាញឱ្យពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះវិស័យកីឡានៅកម្ពុជាក៏ដូចជាសុខទុក្ខថ្នាក់ដឹកនាំគ្រូបង្វឹក កីឡាករ កីឡាការិនីរបស់កម្ពុជា។ ជាពិសេសជំនួបអាហារសាមគ្គីនាពេលនេះក៏ជាឱកាសឱ្យថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ទទួលបាននូវអានុសាសន៍ថ្មីៗបន្ថែមទៀតដើម្បីត្រៀឆ្ពោះទៅការប្រកួតស៊ីហ្គេមឱ្យទទួលបានជោគជ័យ៕