Banner KNP Detail Top

ស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនក្មេងទំនើង ៣នាក់ ពាក់ព័ន្ធករណីឈរចាំគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរ នៅលើស្ពានព្រែកក្តាម

ស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនក្មេងទំនើង ៣នាក់ ពាក់ព័ន្ធករណីឈរចាំគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរ នៅលើស្ពានព្រែកក្តាម

ខេត្តកណ្ដាល៖ ស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនក្មេងទំនើង ៣នាក់ ពាក់ព័ន្ធករណីឈរចាំគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរ នៅលើស្ពានព្រែកក្តាម។ ក្មេងទំនើងទាំង ៣នាក់ ៖

១.ឈ្មោះ ហុង យ៉ាងឡុក ហៅ ឡុង អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
២.ឈ្មោះ សំ វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាងទង មានទីលំនៅភូមិ កោះចិន ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
៣.ឈ្មោះ សេងអាន សេងឌឿន ហៅខ្មៅ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
ឃាត់ខ្លួនក្មេងទំនើង ៣នាក់នេះ ត្រូវបានសមត្តកិច្ចឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះ បានបើករថយន្ត ចេញពីក្រុមហ៊ុនមួយ នៅភ្នំពេញ ដឹកសម្ភារៈសំណង់ក្នុងគោលបំណងឆ្ពោះទៅខេត្តសៀមរាប ដោយបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ លុះដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨.២៩ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ប្រហែលម៉ោង ១០យប់នោះ ជនរងគ្រោះបានឈប់រថយន្ត ដើម្បីសប់កង់ ពេលសប់កង់រួចជនរងគ្រោះ បានបើករថយន្តបន្តទៅមុនទៀត និងឡើងតាមស្ពានព្រែកក្តាម ពីត្រើយខាងលិច ទៅត្រើយខាងកើត លុះបើកបរទៅដល់ចំណុចលើស្ពានព្រែកក្តាមត្រើយខាងកើត ត្រង់កាំជណ្តើរស្ពាន ក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតហើយរត់គេចខ្លួនបាត់។
រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញបានទទួលព័ត៌មានពីម្ចាស់រថយន្ត តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួនថា មានករណីក្មេងទំនើង ១ក្រុម លួចគប់កញ្ចក់រថយន្ត នៅលើស្ពានព្រែកក្តាម ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលស្រុកពញាឮ បានដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវរកមុខសញ្ញា ដែលគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរនោះ ទើបឈានដល់ការឃាត់ខ្លួនជនទាំង ៣នាក់ ដើម្បីយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាន់ដុំថ្មម្នាក់ ១ដុំ គប់សំដៅទៅលើរថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ ប្រាកដមែន។
ចម្លើយសារភាព និងយោងលើពាក្យបណ្តឹងជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ច កំពុងធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង