ហាក់មានការខកចិត្ត និងសម្ដែងការហួសចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ទៅលើកម្មវិធី Miss Supranational Cambodia គ្រប់ៗគ្នា
ហាក់មានការខកចិត្ត និងសម្ដែងការហួសចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ទៅលើកម្មវិធី Miss Supranational Cambodia គ្រប់ៗគ្នា
ភ្នំពេញ ៖ ហាក់មានការខកចិត្ត និងសម្ដែងការហួសចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើនទៅលើកម្មវិធី Miss Supranational Cambodia គ្រប់ៗគ្នាតែម្ដង។
ថ្មីៗនេះ អតីតបវរកញ្ញា Miss Grand Cambodai 2020 លីវ ជីលី ធ្វើឱ្យហ្វេនៗមានការត្រេកអរ និងសប្បាយរីករាយជាខ្លាំង ព្រោះតែនាងអាចរក្សាកិត្តិយសសំខាន់ ដែលអាចគ្រងមកុដពីកម្មវិធីប្រកួតមកុដ Miss Supranational Camboda2023 បានសម្រេច។ ម្នាក់ៗបុកពោះផងដែរ ដ្បិតតែស្រីស្អាត ជីលី ធ្លាប់ជាបវរកញ្ញា ស្គាល់ឆាកប្រកួតនិងឡើងបង្ហាញរាងទាំងក្នុង និងក្រៅស្រុកឃើញថា នោះជាអ្វីដែលថ្មី និងត្រូវប្រើតិចនិចថ្មីប្រកួតប្រជែងចំណេះដឹងគេឯងដែលមានសមត្ថភាពមិនចាញ់គ្នានោះឡើយ។
មិនទុកយូរ ក្រោយឃើញអតីត Miss Grand Cambodai 2020 ស្រីស្អាត លីវ ជីលី អាចគ្រងមកុដពីកម្មវិធីប្រកួតមកុដ Miss Supranational Camboda2023 បានសម្រេច ប៉ុន្តែអ្វីដែលធ្វើអោយអ្នករាល់គ្នានឹកស្មានមិនដល់ជាងនេះទៅទៀតនោះ បន្ទាប់ពីឃើញជ័យជម្នះរបស់កញ្ញា លីវ ជីលី នៅក្នុងការប្រកួត Miss Supranational Cambodia ឆ្នាំ២០២៣ ចប់សព្វគ្រប់រួចមក ក៏ឃើញមានការបញ្ចេញមតិពីមហាជនជាច្រើនហូរហែ និយាយមិនឈប់នៅលើបណ្តាញសង្គម ដោយមានមតិរិះគន់ប្រតិកម្មឥតឈប់ឈរ លើកឡើងពីមួយទៅមួយតៗគ្នាយ៉ាងចាស់ដៃ និងមតិមិនពេញចិត្តជាច្រើនបានសម្រុកខមិនវែកញែកខឹងសម្បារទៅលើតំណែងមួយនេះរបស់បវរកញ្ញារូបនេះ។
សូមជំរាបផងដែរថា កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅប៉ុន្មានថ្ងៃមុននេះ នៅក្នុងការប្រកួត Miss Supranational Cambodia ឆ្នាំ២០២៣ រកឃើញបរវកញ្ញាដែលគ្រងមកុដហើយ គឺបានទៅលើបវរកញ្ញា លីវ ជីលី តំណាងឱ្យខេត្តកំពង់ធំ ដែលឈ្នះមកុដបវរកញ្ញា Miss Supranational Cambodia ឆ្នាំ២០២៣ ដើម្បីឡើងប្រកួតបន្តនៅលើឆាកអន្តរជាតិតំណាងឱ្យបវរកញ្ញាកម្ពុជា៕