Banner KNP Detail Top

បុគ្គលិកក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាតកម្ពុជា ម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះសន្ន ពីបទ រំលោភលើទំនុកចិត្ត

បុគ្គលិកក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាតកម្ពុជា ម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះសន្ន ពីបទ រំលោភលើទំនុកចិត្ត

ភ្នំពេញ៖ ជនត្រូវចោទមាន ឈ្មោះ ផាត មករា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមុនឃុំខ្លួន ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិ.ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សំណុំរឿងមួយប្រៀបដូចសម្លរកំពឹស ដែលជនពាក់ព័ន្ធ កំពុងឆ្លើយដាក់គ្នា ហើយត្រូវបានតុលាការ បន្តចាត់ការតាមនីតិវិធី ។ ជាក់ស្តែង កាលពីកន្លងទៅ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរ សាលាដំបូងរាជ ធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួន បុគ្គលិកក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាតកម្ពុជាម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះសន្ន ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅតាមបណ្តាខេត្ត និងរាជធានី កាលពីអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ ២០២២ បទល្មើសមានចែង ឲ្យផ្តន្ទាទោស តាមបញ្ញតិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។
សម្រេចឃុំខ្លួនបុគ្គលិកក្រុមហ៊ុនរូបនោះ ទើបថ្មីៗនេះ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យទៅចៅក្រមស៊ើបសួរ ចោទប្រកាន់ ជាផ្លូវការលើឈ្មោះ ខាន់វិសាល ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាប្រធាន ត្រួតពិនិត្យផ្នែកលក់ ទូទាំងប្រទេសរបស់ក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ផលិតផលគ្រឿងបន្លាស់រថយន្តម្នាក់ទៀត។
យោងតាមពាក្យបណ្តឹង របស់ម្ចាស់ក្រុមហ៊ុនខាងលើ ពាក់ព័ន្ធពីបទ រំលោភលើ ទំនុកចិត្ត ។ ការចោទប្រកាន់ជាផ្លូវការ លើឈ្មោះខាន់ វិសាល នេះ តំណាងអយ្យការ បានស្នើសុំទៅចៅក្រមស៊ើបសួរ ដាក់ឲ្យស្ថិតក្រោមការឃុំខ្លួន បណ្តោះអាសន្ន លើជនខាងលើដើម្បីបញ្ចប់ ឬបង្ក្រាបទល្មើស កុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទ ទុកជូនតុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធសំណុំរឿងដូចសម្លរកំពឹសនេះ បើតាមអង្គហេតុនៃពាក្យបណ្តឹង បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី៩ ខែឧសភាឆ្នាំ២០២០ ឈ្មោះ ខាន់ វិសាល បានចុះកិច្ចសន្យាការងារជាមួយក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាតកម្ពុជា ដែលពេលនោះ ក្រុមហ៊ុនមានការជឿទុកចិត្ត បានឲ្យកាន់តួនាទី ជាប្រធានត្រួតពិនិត្យផ្នែកលក់ និងឈ្មោះ ផាត មករា ជាបុគ្គលិក ។
ក្នុងអំឡុងពេលកំពុងបម្រើការងារឲ្យក្រុមហ៊ុន ដែលមិនទាន់បញ្ចប់កិច្ចសន្យា នៅឡើយ ជនទាំងពីរ បានប្រើពេលវេលា ក្នុងម៉ោងធ្វើការ លួចលក់ ដោយប្រើ មធ្យោបាយផ្សេងៗ ព្រមទាំងរថយន្តរបស់ក្រុមហ៊ុន ដើម្បីលួចលក់ផលិតផល ឲ្យទៅអតិថិជនរបស់ក្រុមហ៊ុន និងបុគ្គលិកផ្នែកលក់ ជាមួយបក្ខពួកផ្សេងទៀត។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីឈ្មោះ ខាន់ វិសាល លាឈប់ពីក្រុមហ៊ុនហើយ បានបំផុសបំផុល និងញុះញង់បុគ្គលិករបស់ក្រុមហ៊ុនផ្សេងទៀត ឲ្យឈប់ធ្វើការ នៅក្រុមហ៊ុននេះទៀតផង ដែលទង្វើបែបនេះ គឺបទរំលោភលើទំនុកចិត្តដោយ អភិបាល ដែលធ្វើឲ្យប៉ះពាល់ និងខូចប្រយោជន៍របស់ក្រុមហ៊ុន យ៉ាងខ្លាំបំផុត ។
ដូចអង្គហេតុតាមពាក្យបណ្តឹង នេះហើយ ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុន តូកូយូ ជាក្រុមហ៊ុនស្របច្បាប់ មិនលើកលែងឲ្យជនទុច្ចរិត ប្រព្រឹត្តអំពើល្មើស បានរួចផុតពីសំណាញ់ច្បាប់ឡើយ។ ម្ចាស់ក្រុមហ៊ុន ថែមទាំងបានទទួចស្នើសុំ ឲ្យតុលាការ ចាត់ការលើបុគ្គលកំហូចទាំងពីរ ដើម្បីរកភាពយុត្តិធម៌មកវិញ សំខាន់ គឺនាំខ្លួនជនពាក់ព័ន្ធឈ្មោះ ខាន់ វីសាល មក ដាក់ឲ្យស្ថិតក្រោមការ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ចប់បទល្មើស ឬបង្កាបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការ តាមផ្លូវច្បាប់ ទៅតាមផ្លូវច្បាប់ ៕/

អត្ថបទដែលជាប់ទាក់ទង