Banner KNP Detail Top

ជនជាតិចិនប្រុសស្រី ចំនួន៦នាក់ ត្រូវបានឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពី

ជនជាតិចិនប្រុសស្រី ចំនួន៦នាក់ ត្រូវបានឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីបានប្រើហិង្សាទៅលើស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាកូនឈ្នួល គ្រាន់តែរឿងសុំឈប់ធ្វើការ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ នៅ យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទល់មុខអគារខុនដូមួយកន្លែង តាមផ្លូវក្រសួងការបរទេស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុននិងមានបាតុភាព ហិង្សាកើតឡើង តែមិនមានអ្នករងរបួសនោះទេ គឺដំបូងឡើយស្ត្រីជាជនជាតិខ្មែរម្នាក់ បានមកបំរើការជាមួយនិងក្រុមជនជាតិចិនខាងលើ ផ្នែកអនាម័យ ហើយរាល់ពេលអំឡុងធ្វើការ ស្ត្រីរងគ្រោះជនជាតិខ្មែរបានសុំឈប់ពីការងារ មូលហេតុដោយតែក្រុមជនជាតិចិនទាំងនោះ បើកលុយអោយមិនគ្រប់ជាច្រើនដង ។
លោកអភិបាលខណ្ឌបានបន្តថា លុះមកដល់វេលាកើតហេតុ ស្ត្រីរងគ្រោះក៏សំរេចចិត្តសុំឈប់ ដោយសារទ្រាំលែងបាន ក៏ស្រាប់តែក្រុមជនជាតិចិនប្រុសស្រីទាំងនោះ កើតជាកំហឹងរហូតឈានដល់ការប្រើប្រាស់ហិង្សា វាយប្រតាយប្រតប់គ្នាទៅលើស្ត្រីជាជនជាតិខ្មែរ បណ្តាលឲ្យត្រូវមួយដៃ២ដៃ ហើយក៏ផ្អើលដល់ប្រជាពលរដ្ឋជាអ្នករត់កង់បីជួយស្ត្រីរូបនោះ និងរាយការណ៍ជូនកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច ចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំនិងបានឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ក្នុងនោះមានស្រី៤នាក់ ប្រគល់អោយទៅខាងកងរាជអាវុធហត្ថខណ្ឌចំការមន យកទៅសាកសួរតែតាមនិតិវិធីរបស់សមត្ថកិច្ច ។
ករណីនេះ លោកអភិបាលខណ្ឌបានបញ្ជាក់ដែរថា បើភាគីណាមានបញ្ហាអ្វីមួយ សូមទៅដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចជួយចាត់ការតាមនិតិវិធី តែចំពោះការប្រើប្រាស់ ហិង្សា គឺមិនត្រឹមត្រូវនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង