Banner KNP Detail Top

អនិច្ចាជីវិតកម្មករសំណង់ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ពាក់កណ្ដាលផ្លូវត្រូវបានបងប្អូននឹងប្រពន្ធបញ្ជូនមកកន្លែងស្នាក់នៅវិញ

អនិច្ចាជីវិតកម្មករសំណង់ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ពាក់កណ្ដាលផ្លូវត្រូវបានបងប្អូននឹងប្រពន្ធបញ្ជូនមកកន្លែងស្នាក់នៅវិញ


ភ្នំពេញ ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវត្រូវបានបងប្អូននឹងប្រពន្ធបញ្ជូនមកកន្លែងស្នាក់នៅវិញ។

មុនពេលកើតហេតុ ប្រពន្ធបានដាស់ប្ដីអោយជូនទៅធ្វើការរោងចក្រ ប្ដីបានថ្អូញថាចុកពោះ ប្រពន្ធថាជូនខ្ញុំទៅធ្វើការសិនចាំទៅពេទ្យ ដោយសារចុកខ្លាំងពេកបងប្អូនបានដឹកតាមម៉ូតូទៅពេទ្យ តែអកុសល្យបានស្លាប់ពាក់កណ្ដាលផ្លូវតែម្ដង។
ហេតុការនេះកើតឡើងវេលាម៉ោង៦នឹង១០នាទីថ្ងៃទី៣ខែមេសាឆ្នាំ២០២៣នៅក្នុងសំណង់ផ្ទះល្បែងមួយកន្លែងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សព មានឈ្មោះ វេន សុទ្ធ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិដងកណ្ដាល ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមអ្នកធ្វើការជាមួយបានប្រាប់អោយដឹងថា បុរសជាសពនេះ មានជំងឺក្រពះបានបឺតថ្នាំក្រពះក្រោយពីហូបស្រារួចពីល្ងាចហើយក៏បានចូលសម្រាកទៅ លុះព្រឹកឡើងក៏ចុកពោះរួចស្លាប់ចោលប្រពន្ធកូនយ៉ាងអាសូរ្យ។
សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រមជាមួយគ្រួសារសពផង នឹងសូមអោយវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង