សេចក្តីប្រកាសព័ត៌មាន ! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផល
សេចក្តីប្រកាសព័ត៌មាន ! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផល
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម (ករណីលេខ ៧៧៧)។
ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ បានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការស៊ើបអង្កេត ទទួលបានសំណើសុំអន្តរាគមន៍ពី ជនជាតិឥណ្ឌូនេស៊ី ឈ្មោះ YANNA PUSPITA SARI ភេទស្រី កើតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៥ កាន់លិខិតឆ្លងដែនលេខ E2361222 ដែលសង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតនៅ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវរកឃើញ ឈ្មោះ YANNA PUSPITA SARI នៅចំណុចទីតាំងក្រុមហ៊ុនមួយកន្លែង។
ក្រោយ ស្ដាប់ការបំភ្លឺរបស់សាមីខ្លួន បានឱ្យដឹងថា រូបនាងបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងមកធ្វើការងារក្នុងក្រុមហ៊ុនមួយនៅខេត្តបន្ទាយមានជ័យ តាមរយៈភ្នាក់ងារ ស្វែងរកការងារ។ កំឡុងពេលបម្រើការក្នុងក្រុមហ៊ុន គឺទទួលបានកន្លែងស្នាក់នៅសមរម្យ និងអាហារគ្រប់ គ្រាន់ ប៉ុន្តែកន្លែងការងារប្រើប្រាស់ភាសាចិន និងអង់គ្លេស ហើយខ្លួនមិនសូវចេះភាសាទាំងពីរនោះ ទើបធ្វើ ឱ្យពិបាកក្នុងការធ្វើការ ក៏មានបំណងចង់លាឈប់ពីការងារ និងវិលត្រឡប់ទៅប្រទេសកំណើតវិញ តែរូបនាង ពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើការធ្វើដំណើរ។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ សាមីខ្លួនបាន ដាក់សំណើសុំអន្តរាគមន៍ទៅកាន់ទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម លុះមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចចុះទៅស្វែងរកខ្លួន និងបានអញ្ជើញមកធ្វើការសាកសួរនៅកន្លែងសមត្ថកិច្ច។
ផ្អែកតាម ការបំភ្លឺរបស់ស្រ្តីខាងលើ និងការពិនិត្យជាក់ស្ដែង ក្រុមប្រតិបត្តិការពិនិត្យឃើញថា ករណីនេះមិនមាន សញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់នោះទេ ជាក់ស្តែងដោយសារតែរូបនាងមិនមានប្រាក់គ្រប់ គ្រាន់ ដើម្បីជាមធ្យោបាយធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ទើបបង្កើតជាសាច់រឿងថាខ្លួនត្រូវបាន គេបង្ខាំង ក្នុងចេតនាចង់ឱ្យសមត្ថកិច្ចជួយសម្របសម្រួលដល់ខ្លួនបានត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ី។
សមត្ថកិច្ចជំនាញបានបញ្ជូនស្ត្រីជនជាតិឥណ្ឌូនេស៊ីឈ្មោះ YANNA PUSPITA SARI ទៅកាន់ មណ្ឌលត្រៀមបណ្តេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕