សូមប្រុងប្រយ័ត្នខ្ពស់ ! ករណីគប់ឡាន នៅលើផ្លូវ ល្បឿនលឿន ចន្លោះគីឡូម៉ែត្រ លេខ ៥៤-៥៨ ត្រូវបានបង្ក្រាប ទាន់ពេលវេលា
សូមប្រុងប្រយ័ត្នខ្ពស់ ! ករណីគប់ឡាន នៅលើផ្លូវ ល្បឿនលឿន ចន្លោះគីឡូម៉ែត្រ លេខ ៥៤-៥៨ ត្រូវបានបង្ក្រាប ទាន់ពេលវេលា
ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ សូមប្រុងប្រយ័ត្នខ្ពស់ ! ករណីគប់ឡាន នៅលើផ្លូវ ល្បឿនលឿន ចន្លោះគីឡូម៉ែត្រ លេខ ៥៤-៥៨ ត្រូវបានបង្ក្រាប ទាន់ពេលវេលា ។ នេះបើយោងតាម គណនី facebook ឈ្មោះថា(Seng Hong) បានបង្ហោះ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
គណនី facebook ឈ្មោះថា(Seng Hong) បានសរសេរថា បងប្អូនដែលប្រើប្រាស់នូវផ្លូវល្បឿនលឿនសូមមានការប្រុងប្រយ័ត្នផងនៅចន្លោះគីឡូម៉ែតលេខ54ដល់58ព្រោះមានក្មេងទំនើងគប់ឡានរបស់ខ្ញុំ(មានក្នុងរូប)។ ហើយក៌សូមអរគុណដល់បងៗសមត្ថកិច្ចប្រចាំការនៅផ្លូវល្បឿនលឿនផងដែរ!មានបញ្ហាតេភ្លែតមកដល់ភ្លាមហ្មង!សូមបងប្អូនបន្ថែមការប្រុងប្រយ័ត្នផងណា!!សូមអរគុណ។
ករណីក្រុមក្មេងទំនើង គប់កញ្ចក់រថយន្ត គប់រថយន្ត ស្ទើរតែកើតមាននៅតាមបណ្ដាខេត្ត ! សមត្ថកិច្ច ជំនាញ គួរធ្វើការស៊ើបអង្កេត ស្រាវជ្រាវ តាមដានអំពីករណីនេះ ឱ្យបានហ្មត់ចត់បំផុត តើជាបទល្មើស ធ្វើឡើងដោយក្មេងទំនើងញៀនថ្នាំ ជនទំនើងខ្វះសីលធម៌ , ឬមានអង្គការចាត់តាំងណាមួយ បង្កើតឲ្យធ្វើអំពើបែបនេះ ដើម្បីមានចេតនាទុច្ចរិត ទម្លាក់កំហុសមកលើអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ពិសេសពួកគេចង់ ធ្វើការរិះគន់មកដល់ថ្នាក់ដឹកនាំថា កម្ពុជាគ្មានសន្តិសុខ គ្មានសន្តិភាព ។ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ ត្រូវសិក្សាពីចរិតនៃបទល្មើសនេះ ឱ្យស៊ីជម្រៅ ទាំងទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម ទិដ្ឋភាពនយោបាយ ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកៀកនិងជិតមកដល់ អាចនឹងមានក្រុមជ្រុលនិយម បានបង្កើតនូវសកម្មភាពនេះ ៕