Banner KNP Detail Top

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសមោ្ពធអគារទីបញ្ជាការ, អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ ប្រតិបត្តិការសឹករងប៉ៃលិន ខេត្តប៉ៃលិន


ភ្នំពេញៈ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសមោ្ពធអគារទីបញ្ជាការ, អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ ប្រតិបត្តិការសឹករងប៉ៃលិន ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
“សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និង ជីវភាពរស់នៅ ប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារ យ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំ ជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួម ចំណែកមិនអាចខ្វះបាន ពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជា កងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ”។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដោយសារនយោបាយ ឈ្នះឈ្នះ ខេត្តប៉ៃលិន បានប្រែក្លាយពីតំបន់ ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញ ដោយភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។ ទាំងនេះ គឺជាគុណូបការៈមិនអាចបំភ្លេចបាន របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់រ បស់គ្រប់ភាគី រួមទាំងអ៊ុពូមីងអតីតយុទ្ធជន ដែលបានចូលរួមលះបង់ នៅក្នុងដំណាក់កាល តាំងពីមានសង្គ្រាមស៊ីវិល រហូតមកដល់ការបញ្ចប់សង្គ្រាម ទទួលបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃ នេះ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា បន្តនូវបុព្វហេតុ និងស្មារតីស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាព ដែលបានកើត មាននេះ ឱ្យបានឋិតឋេរគង់វង្សតរៀងទៅ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់ យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈ ការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយ រាល់ការលំបាកផ្សេងៗ ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនាស្រឡាញ់ យកចិត្តទុកដាក់ជាទីបំផុត ដើម្បីតបស្នងចំពោះគុណបំណាច់ ដែលយោធិន គ្រប់រូប រួមទាំងអ៊ុពូមីងអតីតយុទ្ធជន បានលះបង់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៥, តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទី៥ ទាំងអស់ ដែលកន្លងមក បានយកចិត្តទុកដាក់ ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើន គួរជាទីមោទនៈ ដោយធានាបាននូវការ ពង្រឹងប្រៀបការពារជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយនឹងការបំពេញកិច្ចសហការជាមួយ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរ ជូនប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង