Banner KNP Detail Top

ក្មេងមួយក្រុម នាំគ្នាមកលេងទឹកស្រះក្នុងវត្តស្ងួនពេជ្រ ក៏បានលង់ទឹកលិចបាត់ទៅ បង្កការភ្ញាក់ផ្អេីល

ក្មេងមួយក្រុម នាំគ្នាមកលេងទឹកស្រះក្នុងវត្តស្ងួនពេជ្រ ក៏បានលង់ទឹកលិចបាត់ទៅ បង្កការភ្ញាក់ផ្អេីល

ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងស្រះវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។ បន្ទាប់មកកម្លាំងរុករកអង្គភាព៩១១បានបោះខ្សែពួក៏ប្រទះឃេីញនាវេលាម៉ោង២និង១០នាទីថ្ងៃខែដដែល។
ជនរងគ្រោះឈ្មោះវាសនា រ៉ាយុទ្ធ ប្រុសអាយុ៩ឆ្នាំ បុរីពិភពថ្មីកំបូល៣ ភូមិថ្នដា សង្កាត់កន្ទោក ខណ្ឌកំបូល។ នៅថ្ងៃកេីតហេតុ កូនរបស់គាត់(ជនរងគ្រោះ)សុំមកលេងសង្ក្រាននៅសាលារៀនស្ងួនពេជ្រលុះនៅវេលាម៉ោង១១ព្រឹកដោយមិនឃេីញទៅផ្ទះវិញ គាត់ក៏ដេីររកដែលតែមិនឃេីញ ។
លុះមកដល់វេលាម៉ោង១រសៀលថ្ងៃខែដដែល ក៏ឃេីញកង់និងស្បែកជេីងកូនរបស់គាត់នៅមាត់ស្រះក្នុងវត្តស្ងួនពេជ្រ ទេីបរាយការណ៍អាជ្ញាធរមានសមត្ថកិច្ចនិងកម្លាំងជេីងទឹកនៃអង្គភាព៩១១មកចុះរួមទាំងបោះខ្សែពួររកឃេីញក្មេងរងគ្រោះនៅវេលាម៉ោង២និង១០នាទីថ្ងៃខែដដែល។
សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង